王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសកំពុងអភិវឌ្ឍន៍បន្តគាំទ្រប្រទេសចិនក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សដោយប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន

2021-06-28 10:37:55 cri

      កិច្ចប្រជុំលើក​ទី​ ​៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិកំពុងបើកធ្វើ​។​ ​មានប្រទេស​ជាច្រើន​បាន​សម្តែងការគាំទ្រតាមរូបភាពខុសៗគ្នាចំពោះប្រទេសចិន​អំពី​បញ្ហា​ពាក់ព័ន្ធនឹង​តំបន់​ស៊ីនជាំង ​ហុងកុង​ ​និង​ Xizang  ​ព្រមទាំងប្រឆាំងនឹង​ការ​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃក្នុងរបស់ចិន។​

ប្រទេសកំពុងអភិវឌ្ឍន៍បន្តគាំទ្រប្រទេសចិនក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សដោយប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន_fororder_1

      បច្ចុប្បន្ននេះ ​សុន្ទរកថារួម​ដែលថ្លែងគាំទ្រ​ប្រទេសចិន​ក្នុងកិច្ចប្រជុំនៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​អង្គការ​សហប្រជាជាតិដែលរួមគ្នាតាក់តែងឡើងដោយ​​ប្រទេស​គ្រីនណាដានិង​បេឡារូសបាន​មាន​ប្រទេស​ចំនួន ​៦៦ បាន​ចុះហត្ថលេខាគាំទ្រ​ហើយ​។

      ពេល​ថ្លែងសុន្ទរកថាក្នុង​កិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស​ ប្រទេស​ម៉ាដាកាស្កាបាន​កោតសរសើរ​រដ្ឋាភិបាលចិន​ដែលបាន​ខិតខំប្រឹងប្រែងដើម្បី​ធានា​សិទ្ធិ​សេដ្ឋកិច្ច​ ​សង្គមកិច្ច​និង​វប្បធម៌​របស់​ប្រជាពលរដ្ឋ​ ​ដោយគូសបញ្ជាក់ថា​ ​ពេល​ដោះស្រាយបញ្ហា​សិទ្ធិមនុស្សត្រូវ​ធានា​នូវលក្ខណៈ​ទូទៅ ​សត្យានុម័តនិង​លក្ខណៈមិនជ្រើសរើស​ ​លុបចោល​ស្តង់ដារ​ពីរ​និង​ការធ្វើ​នយោបាយ​ភាវូបនីយកម្ម​។​ ​ប្រឆាំងនឹង​ការប៉ុនប៉ង​ណាមួយ​ដែល​ធ្វើយោបាយ​ភាវូបនីយកម្ម​​នូវ​ការងារ​ក្រុម​ប្រឹក្សាសិទ្ធិមនុស្សក្នុងគោលបំណង​នយោបាយ​ ​ដាស់តឿន​ប្រទេ​ស​ពាក់ព័ន្ធនឹង​អង្គការ​ពហុភាគីឱ្យបង្ហាញ​យុពីភាពត្តិធម៌នៅពេល​វាយតម្លៃអំពី​សភាពការណ៍​សិទ្ធិមនុស្សនៃបណ្តា​ប្រទេស​នានា​ ​ហើយ​គោរពតាម​គោលការណ៍មិន​ជ្រៀត​ជ្រែកកិច្ចការផ្ទៃក្នុង​។​

      ចំណែកប្រទេស​ឆាដបានបង្ហាញការ​​គាំទ្រ​របបប្រទេសមួយ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​នៅ​ហុងកុង​របស់​ប្រទេសចិន​ ​ហើយ​គូសបញ្ជាក់ថា ពេល​ដោះស្រាយបញ្ហា​សិទ្ធិមនុស្សត្រូវ​ប្រកាន់​ខ្ជាប់​នូវភាពយុត្តិធម៌និ​ងគោលការណ៍មិន​ជ្រើសរើស​ ​គោរពអធិបតេយ្យភាព​របស់​ប្រទេស​នានា​ ​ក៏ដូចជា​មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង​ប្រទេសពាក់ព័ន្ធផងដែរ​៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស