郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលជាតិអវកាសចិនចេញផ្សាយរូបភាពនិងវីដេអូមួយចំនួនអំពីភារកិច្ចចុះចតនិងយាមល្បាតវាស់ស្ទង់លើផ្ទៃដីភពព្រះអង្គាររបស់យានអវកាសTianwen-1

2021-06-27 15:23:10 cri

      ថ្ងៃទី​២៧ ខែ​មិថុនា​ រដ្ឋបាលជាតិអវកាសចិន​បាន​ចេញ​ផ្សាយ​រូបភាព​និង​វីដេអូមួ​យ​ចំនួន​អំពី​ភារកិច្ច​ចុះចតនិង​យាម​ល្បាត​វាស់​ស្ទង់​លើផ្ទៃដី​ភព​ព្រះអង្គាររបស់យាន​អវកាស​Tianwen-1 ។

      គិត​រហូត​ដល់​ព្រឹក​ថ្ងៃទី​២៧ ខែ​មិថុនា ឧបករណ៍​ហោះហើររបស់​យាន​អវកាស​Tianwen-1បាន​ហោះហើរ​តាម​គន្លង​អស់​រយៈពេល​៣៣៨​ថ្ងៃ គម្លាត​វាង​ផែនដី​និង​ព្រះអង្គារ​មាន​ចម្ងាយ​​៣រយ​៦០លាន​គីឡូម៉្រែត​ យានរុករកភពព្រះ​អង្គារ “Zhurong” បាន​បំពេញ​ភារកិច្ច​នៅ​ផ្ទៃ​ដី​ភព​ព្រះ​អង្គារ​រយៈពេល​៤២​ថ្ងៃ​ភពព្រះ​អង្គារ​រួច​ហើយ​ សរុប​បាន​ធ្វើ​ដំណើរ​ចំនួន​២៣៦​ម៉ែត្រ​ ។ ឧបករណ៍​ហោះហើរ​និង​យាន​រុក​រក​ភព​ព្រះ​អង្គារ​មាន​សភាព​បំពេញ​ការ​ងារ​ដ៏ល្អ​ប្រសើរ​ ។

      ជា​បន្ត​ទៀត​ យាន​រុក​រក​ភពព្រះ​អង្គារ​នឹង​ធ្វើ​ការ​វាស់​ស្ទង់​បែបវិទ្យាសាស្រ្ត​តាម​ការ​គ្រោង​ទុក​ ហើយ​ឧបករណ៍​ហោះ​ហើរ​នឹង​បន្ត​ផ្តល់​សេវាទូរ​គមនាគមន៍​ដល់​យាន​រុក​រក​ភពព្រះ​អង្គារ​តទៅទៀត​ ព្រម​និង​ធ្វើ​ការ​វាស់​ស្ទង់ដោយ​ហោះហើរ​ជុំវិញ​ភពព្រះ​អង្គារ ៕

រដ្ឋបាលជាតិអវកាសចិនចេញផ្សាយរូបភាពនិងវីដេអូមួយចំនួនអំពីភារកិច្ចចុះចតនិងយាមល្បាតវាស់ស្ទង់លើផ្ទៃដីភពព្រះអង្គាររបស់យានអវកាសTianwen-1_fororder_2

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស