翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យានអវកាសផ្ទុកមនុស្សShenzhou-១២សម្រេចការតភ្ជាប់យ៉ាងឆាប់រហ័សដោយស្វ័យប្រវត្តិជាមួយបន្ទប់ស្នូលTianhe ជនជាតិចិនបានដើរចូលស្ថានីយអវកាសរបស់ខ្លួនជាលើកដំបូង

2021-06-18 11:16:44 cri

      តាម​ដំណឹង​របស់​ការិយាល័យ​វិស្វកម្ម​អវកាស​ផ្ទុកមនុស្ស​របស់ប្រទេសចិន​ឱ្យដឹងថា ​ក្រោយពី​ចូលក្នុង​គន្លងតារាវិថី​ យានអវកាសផ្ទុកមនុស្ស​Shenzhou-១២ បានសម្រេចការប្តូរជារូបមន្ត​ស្ថិត​នៅក្នុង​គន្លងតារាវិថី​យ៉ាងរលូន ហើយ​នៅ​វេលា​ម៉ោង ១៥ និង​ ៥៤ នាទី​ ថ្ងៃទី ១៧ ខែមិថុនា​​តាមម៉ោងក្រុង​ប៉េកាំង យានអវកាស​​បាន​តភ្ជាប់​ជា​មួយ​បន្ទប់​ស្នូលTianhe​ដោយ​ជោគជ័យ​តាម​របៀប​តភ្ជាប់​យ៉ាង​ឆាប់​រហ័ស​ដោយស្វ័យ​ប្រវត្តិ​ ដំណើរ​តភ្ជាប់ទាំង​មូល​មាន​​រយៈពេល​ប្រហែល ៦,៥ម៉ោង ។ នេះ​គឺ​ជា​ការតភ្ជាប់​ជា​មួយ​យានអវកាស​ផ្ទុកមនុស្ស​ជាលើក​ដំបូង​បន្ទាប់​ពី​បន្ទប់​ស្នូលTianhe​ត្រូវ​បាញ់បង្ហោះ​ចូលក្នុង​គន្លង​តារាវិថី​មក ។ នៅ​យប់​ថ្ងៃដដែល​ អវកាសយានិកចិន​​ទាំង​បីរូប​នេះបានដើរចូលបន្ទប់​ស្នូលTianheជាបន្តបន្ទាប់​ នេះជា​សញ្ញា​ដែល​បង្ហាញថា ជនជាតិចិន​បានដើរចូល​ស្ថានីយអវកាស​របស់ខ្លួន​ជាលើក​ដំបូង ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស