翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងអ៊ីរដ្ឋមន្រ្តីការបរទេសចិន ជួបពិភាក្សាការងារជាមួយលោក Selakovic រដ្ឋមន្រ្តីការបរទេសស៊ែប៊ី

2021-05-30 14:13:57 cri

 

លោកវ៉ាងអ៊ីរដ្ឋមន្រ្តីការបរទេសចិន ជួបពិភាក្សាការងារជាមួយលោក	Selakovic	 រដ្ឋមន្រ្តីការបរទេសស៊ែប៊ី_fororder_a044ad345982b2b73720d7f72bd258e777099bca

 

      កាលពីថ្ងៃទី ២៩ ខែ​ឧសភា លោក​វ៉ាងអ៊ី សមាជិកក្រុមប្រឹក្សា​កិច្ចការរដ្ឋនិង​ជា​រដ្ឋមន្រ្តី​ការ​បរទេសចិន​បាន​ជួប​ពិភាក្សាការងារជាមួយ​លោក​​Selakovic រដ្ឋមន្រ្តី​ការបរទេស​ស៊ែប៊ី ។

លោកវ៉ាងអ៊ីរដ្ឋមន្រ្តីការបរទេសចិន ជួបពិភាក្សាការងារជាមួយលោក	Selakovic	 រដ្ឋមន្រ្តីការបរទេសស៊ែប៊ី_fororder_267f9e2f0708283833e1a972a2e63a094d08f16b

      ក្នុង​កិច្ចជំនួប​ លោក​វ៉ាងអ៊ី​បានថ្លែង​ថា ប្រទេសស៊ែប៊ី​ជាមិត្តភក្តិដែកថែប​របស់ប្រទេ​ស​ចិន​នៅទ្វីបអឺរ៉ុប ។ ប៉ុន្មានឆ្នាំកន្លង​មក​ លោក​ស៊ី ជីនភីង ប្រធានរដ្ឋចិននិង​លោAleksandar Vučić ប្រធានាធិបតី​ស៊ែប៊ី​បាន​ជួប​សន្ទនា​ជាច្រើន​លើក ដែល​បាន​ផ្តោតការយក​ចិត្ត​ទុក​ដាក់​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​​រវាង​ភាគីទាំងពីរ រួមគ្នា​ដឹកនាំ​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុង​ជ្រោយ​រវាង​ប្រទេស​ចិននិង​ស៊ែប៊ី​ឱ្យ​ឈាន​ដល់​កម្រិត​ខ្ពស់​ដែលមិន​ដែលមាន​កាលពីមុន ។ ប្រទេសចិន​រីករាយ​រួមជាមួយ​ភាគី​ស៊ែប៊ី​ចងចាំ​អនុសាសន៍​របស់​ប្រមុខរដ្ឋ​របស់ប្រទេសទាំង​ពីរ គាំពារ​យ៉ាង​មុតមាំ​នូវ​ចំណង​មិត្តភាព​រវាង​ប្រទេសចិននិង​ស៊ែប៊ី ពង្រឹងនិង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង ក្នុង​ន័យ​ពួតដៃ​គ្នា​ជំរុញ​ទំនាក់ទំនង​រវាង​ទ្វេភាគី​ឱ្យ​ឡើង​ដល់​កម្រិតថ្មី​ថែមទៀត ៕

លោកវ៉ាងអ៊ីរដ្ឋមន្រ្តីការបរទេសចិន ជួបពិភាក្សាការងារជាមួយលោក	Selakovic	 រដ្ឋមន្រ្តីការបរទេសស៊ែប៊ី_fororder_e7cd7b899e510fb3a6cdcdf7c24c5b9dd0430c05

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស