马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភារកិច្ចបាញ់បង្ហោះយានអវកាសដឹកទំនិញTianZhou ២ ទទួលបានជោគជ័យដោយគាប់​ប្រសើរ​

2021-05-30 14:58:45 cri

ភារកិច្ចបាញ់បង្ហោះយានអវកាសដឹកទំនិញTianZhou ២ ទទួលបានជោគជ័យដោយគាប់​ប្រសើរ​_fororder_1

ភារកិច្ចបាញ់បង្ហោះយានអវកាសដឹកទំនិញTianZhou ២ ទទួលបានជោគជ័យដោយគាប់​ប្រសើរ​_fororder_2

តាមដំណឹងនៃការិយាល័យវិស្វកម្មអវកាសដឹកមនុស្សរបស់​ចិនបានឲ្យដឹងថា នៅវេលាម៉ោង ២០ និង ៥៥ នាទីកាលពីថ្ងៃទី ២៩ ឧសភា រ៉ុក្កែតដឹកជញ្ជូន​ Long March 7 ដែលដឹកយានអវកាសដឹកទំនិញ​ TianZhou ២ ត្រូវបានបាញ់បង្ហោះតាមពេល​កំណត់​នៅមជ្ឈមណ្ឌលបាញ់បង្ហោះយាន​អវកាសវេនឆាង ប្រទេសចិន  ក្រោយពីប្រមាណ ៦០៤ វិនាទី យានអវកាសបានបំបែកចេញពីរ៉ុក្កែតដោយជោគជ័យនិងហោះ​ចូលទៅក្នុងគន្លងតារាវិថីដែលបានកំណត់ទុកជាមុន។ វេលាម៉ោង២១និង១៧នាទី ស្លាបសូឡាទាំង​សង្ខាងនៃ​យាន​​អវកាសបានដំណើរការដោយរលូន ​​ភារកិច្ចបាញ់បង្ហោះលើកនេះទទួលបានជោគជ័យដោយ​គាប់​ប្រសើរ​ ។

អ្នកបកប្រែ:马小青
ប្លុកពិសេស