រឿងនេះស្តីអំពីស្មារតីតស៊ូព្យាយាម៖
កាលពីព្រេងនាយ មានលោកតាមួយឈ្មោះតាល្ងង់ មានផ្ទះនៅជ្រលងភ្នំ គាត់ចង់ឱ្យការធ្វើដំណើរមានភាពងាយស្រួល ក៏បាននាំកូននិងចៅ ទៅជីកគាស់ដីភ្នំដើម្បីរំកិលភ្នំខ្ពស់ដែលបាំងនៅពីមុខផ្ទះ។ អ្នកផ្សេងចំអកឱ្យតាល្ងង់ថា៖ “តាមកម្លាំងតាឯង ម្តេចអាចរំកិលភ្នំកើត?” តាល្ងង់ឆ្លើយថា៖ “ បើខ្ញុំស្លាប់កូនខ្ញុំនឹងបន្ត ជីក កូនខ្ញុំនឹងមានកូនទៀត ចៅជំនាន់ក្រោយៗនឹងបន្តជីកទៀត ទីបំផុតអាចរំកិលភ្នំនេះមិនខាន។ ” រឿងព្រេងនិទាននេះត្រូវបានជនជាតិចិននិយាយតៗពីជំនាន់បុរាណ ដែលតាមភាសាចិនអានថា 愚公移山 /លោកតាល្ងង់រំកិលភ្នំ។
នយោបាយលុបបំបាត់ភាពក្រីក្រដោយរើលំនៅដ្ឋានទៅកន្លែងផ្សេងរបស់ប្រទេសចិនថ្មី ត្រូវបានគេសម្គាល់ថា ជារឿងព្រេង “លោកតាល្ងង់រំកិលភ្នំ” ក្នុងសម័យបច្ចុប្បន្ន។ កាលពីទសវត្សរ៍ឆ្នាំ1990 ប្រជាជននៅតំបន់ស៊ីហៃគូ នៃភូមិភាគស្វយ័តជនជាតិហួយ នីងស្សា របស់ចិន បានរើទីលំនៅពីតំបន់ភ្នំដាច់ស្រាយដ៏ក្រខ្សត់ មករស់នៅតំបន់មាត់ទន្លេលឿងវិញ ដោយមានទំនុកចិត្តលើនយោបាយជួយលុបបំបាត់ភាពក្រីក្ររបស់រដ្ឋាភិបាល។ តាមរយៈការតស៊ូព្យាយាម ពួកគេបានអភិវឌ្ឍ “ឆ្នេរខ្សាច់ស្ងួត “ ដែលពីដើមមានខ្យល់បក់ឃើញតែធូលីហុយ ឱ្យក្លាយទៅជា “ឆ្នេរខ្សាច់មាស” ដែលសម្បូរពណ៌ខៀវនិងបៃតង។
នេះជារូបភាពអតីតកាលនិងបច្ចុប្បន្នកាលរបស់ភូមិ មីននីង ។ កាលពីខែមេសាឆ្នាំ១៩៩៧ លោក ស៊ី ជីនភីង ដែលកាលនោះជាលេខាធិការរង នៃគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំនៅខេត្តហ្វូជៀន បានលើកសំណើរឱ្យ នីងស្យ៉ា និង ហ្វូជៀន សហការគ្នាធ្វើការរើទីលំនៅដ្ឋានក្រីក្រ ទៅកន្លែងផ្សេង ដើម្បីលុបបំបាត់ភាពក្រីក្រ និងបង្កើតជាភូមិមីននីង ។ កាលពីខែកក្កដា ឆ្នាំ ២០១៦ លោកស៊ីជីនភីង អគ្គលេខាធិការ នៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានទៅត្រួតពិនិត្យការងារនៅឃុំមីននីង ប្រជាជនទីនោះភាគច្រើនបានចេញផុតពីភាពក្រីក្រ។
ភ្នំពូនឡើងពីដីមួយធុងរហូតខ្ពស់ដល់ទីកំពូល អណ្តូងចាប់ផ្តើមពីការជីករណ្តៅរាក់យូរៗទៅក៏នឹងជីកដល់ទីជម្រៅ។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនចូលចិត្តដកស្រង់ឃ្លាប្រយោគនេះដើម្បីលើកទឹកចិត្តយុវជនចិន ឱ្យចាប់ផ្តើមតស៊ូពីមូលដ្ឋាន សម្រេចក្តីសុបិនរបស់ខ្លួន រហូតដល់ការកសាងសមទ្ធិផលនៃឆាកជីវិត។
មិនថារឿងឯកជនក្តី កិច្ចការរដ្ឋក្តី ធ្វើពាណិជ្ជកម្មក្តី ឬក៏អភិបាលកិច្ច ប្រជាជនចិនបានចងចាំការណែនាំនៃប្រយោគនេះរហូត៖ ការចាប់ផ្តើមធ្វើរឿងទាំងឡាយណាសុទ្ធតែពិបាក ក៏ប៉ុន្តែឱ្យតែខំធ្វើពីមូលដ្ឋាន ឱ្យតែប្រកាន់ខ្ជាប់មិនងាករេ និងតស៊ូព្យាយាមយ៉ាងខ្លាំងក្លា មុខជាអាចទទួលជោគជ័យជាមិនខាន។
សម្រាប់ប្រទេសជាច្រើន ប្រវត្តិសាស្ត្រនិងសមិទ្ធផលអភវិឌ្ឍន៍ក្នុងរាប់សិបឆ្នាំកន្លងមកនេះ ក៏អាចបូកសរុបដោយខ្លឹមសារនៃប្រយោគចិននេះផងដែរ។ យើងសុទ្ធតែទទួលបានឯករាជ្យជាតិបន្ទាប់ពីសង្គ្រាមលោកលើកទី២ សមិទ្ធផលអភិវឌ្ឍន៍ជាតិចាប់ផ្តើមពីបាតដៃទទេ។ ឥឡូវនេះ ប្រទេសចិនបានលុបបំបាត់ភាពក្រីក្រខ្លាំងបំផុតទាំងស្រុងក្រោមការដឹកនាំនៃបក្សកុម្មុយនិស្តចិន ដែលបានបញ្ជាក់ថា ឱ្យតែកំណត់គោលដៅច្បាស់លាស់ រួចខិតខំតស៊ូឥតរាថយ ប្រទេសអាស៊ីអាហ្វ្រិកក៏នឹងអាចឱ្យប្រជាជនយើងមានជីវភាពល្អទាំងអស់គ្នាផងដែរ៕