徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍ការងាររដ្ឋាភិបាលចិន(ខ្លឹមសារដកស្រង់)ភាគទី ១

2021-03-05 09:45:04 cri

របាយការណ៍ការងាររដ្ឋាភិបាលចិន(ខ្លឹមសារដកស្រង់)ភាគទី ១_fororder_总理

របាយការណ៍ការងាររដ្ឋាភិបាល

——លោកលីខឺឈាងនាយករដ្ឋមន្រ្តីចិនថ្លែងក្នុងកិច្ចប្រជុំលើកទីនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាល​​ទី១៣ខ្លឹមសារដកស្រង់ភាគទី ១ 

ថ្ងៃទី៥​ខែ​មីនា​ឆ្នាំ​២០២១

 

តំណាងគ្រប់រូប៖

​ ឥឡូវនេះ​ ​ខ្ញុំ​សូម​តាង​នាម​ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន​ ​ថ្លែងរបាយការណ៍​ការងារ​រដ្ឋាភិបាល​ជូន​អង្គ​មហាសន្និបាត​ ​ដើម្បី​​ពិនិត្យ​ពិភាក្សា​ ព្រមនិង​សូម​សមាជិក​គ្រប់​រូប​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​លើក​ជា​​មតិយោបល់​។

 

ការរំលឹកឡើងវិញអំពីការងារប្រចាំឆ្នាំ២០២០

មួយឆ្នាំ​ដែលទើប​កន្លងផុត​ទៅ ជា​ឆ្នាំ​ពិសេស​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ចិន​ថ្មី​ ។ ប្រឈម​នឹង​ការវាយ​ប្រហារ​ផ្ទួនៗ ដូច​ជា​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ និង​ការធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៃ​សេដ្ឋកិច្ច​សកល​ជាដើម ប្រជាជន​ចិន​គ្រប់​ជនជាតិ​បាន​ខិត​ខំប្រឹង​ប្រែង​យ៉ាង​អង់អាច​ក្លាហាន​ ក្រោមការដឹកនាំនៃមជ្ឈិមបក្សកុម្មុយនិស្តចិនដែលមានលោក ស៊ីជីនភីងជាប្រមុខស្នូល ដោយ​ទទួល​បាន​សមិទ្ធផល​ជា​យុទ្ធសាស្ត្រយ៉ាង​ល្អ​ប្រសើរ​លើ​ការ​ងារ​បង្ការ​និង​គ្រប់​គ្រង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ ។​ ប្រទេស​ចិន​ជាអង្គភាព​មាន​កំណើនសេដ្ឋកិច្ច​វិជ្ជមាន​តែ​មួយ​គត់ ​​ក្នុ​ងចំណោម​អង្គភាពសេដ្ឋកិច្ចសំខាន់ៗ​នៅលើ​ពិភពលោក  ព្រមទាំងទទួល​ជោគជ័យ​ក្នុងយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ និងទទួល​បាន​សមិទ្ធផល​ជា​លក្ខណៈ​សម្រេចក្នុងកិច្ច​កសាង​សង្គមដែល​ប្រជាជន​មាន​ជីវភាព​ធូរធារ​បង្គួរ​ដោយ​គ្រប់ជ្រុងជ្រោយ ​ដែល​ប្រជាជនចិន​ពេញ​ចិត្ត​ និងជាការ​កត់សម្គាល់ខ្លាំង​ពី​សំណាក់​ពិភពលោក ពោលគឺ​អាច​ចារក្នុង​ទំព័រប្រវតិ្តសាស្ត្រ​ ។ ទិសដៅអភិវឌ្ឍន៍​សំខាន់ៗ​ពេញ​មួយ​ឆ្នាំ​​សម្រេចបាន​ដោយ​គាប់ប្រសើរ ការងារ​កំណែ​ទម្រង់ ការ​បើក​ទូលាយ​និង​កិច្ចកសាង​សង្គម​និយម​ទំនើប​របស់ប្រទេស​ចិន​ទទួល​បានការ​វិវឌ្ឍរីក​ចម្រើន​យ៉ាងសំខាន់ ។

ក្នុង​ដំណើរ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺកូវីដ​១៩​ដ៏​លំបាកលំបិន ជា​និច្ច​កាល​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​តែងបាន​ប្រកាន់​ខ្ជាប់នូវការ​តម្កល់​ទុក​ប្រជាជន​ជា​អាទិភាព​ តម្កល់​ទុក​សុវត្ថិភាព​អាយុជីវិត​របស់​ប្រជាជន​ជាអាទិភាព លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បាន​ដឹក​នាំនិង​ចាត់​ចែងការងារ​ដោយ​ផ្ទាល់ ព្រម​ទាំង​ទទួល​បាន​ការ​គាំទ្រ​ពីសំណាក់​ភាគីនានា ដោយ​ពង្រឹង​និង​ពង្រីក​សមិទ្ធផល​នៃ​ការ​ងារ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ឆ្លង ។

មួយ​ឆ្នាំ​កន្លង​ទៅនេះ រដ្ឋាភិបាល​ចិន​បាន​អនុវត្ត​សេចកី្ត​សម្រេច​ចិត្ត​របស់​មជ្ឈិម​បក្ស​ ដើម្បី​ជំរុញ​និង​រៀប​ចំ​ចាត់​ចែង​ការងារ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង ក៏​ដូច​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ តាមរយៈ​ការងារ​សំខាន់ៗ​ដូច​ខាង​ក្រោម៖

ទីមួយ គ្រោងផែនការ​និង​អនុវត្ត​គោលនយោបាយ​ម៉ាក្រូ​ដោយ​គិត​ពិចារណា​ដល់​តម្រូវ​ការ​ជាបន្ទាន់​នៃ​តួអង្គ​សេដ្ឋកិច្ចសំខាន់​ក្នុ​ងទីផ្សារ ដើម្បីលំនឹង​សភាពការណ៍​ទូទៅ​នៃ​វិស័យ​សេដ្ឋកិច្ច ។

        ប្រឈម​នឹង​ការ​វាយ​ប្រហារ​ដ៏​កម្រ​​ក្នុង​ប្រវតិ្តសាស្ត្រ រដ្ឋាភិបាល​ចិន​បាន​លើកឡើងនូវ​​ភារកិច្ច​ “ធានា​៦​វិស័យ​” លើ​មូលដ្ឋាន​ការងារ​ “លំនឹង​៦​វិស័យ”  ជា​ពិសេស​គឺ​ធានា​ឱកាស​ការងារ ធានា​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ និង​ធានាដល់​តួ​អង្គសេដ្ឋកិច្ច​សំខាន់ៗ ដើម្បី​ជំរុញ​ភាពនឹង​នរ​និង​ ទទួល​បាន​ការ​វិវឌ្ឍ​រីកចម្រើន​ក្នុង​ភាពនឹង​នរ ។

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស