【彩虹和风雨共生,机遇和挑战并存】ឥន្ទធនូស្ថិតនៅជាមួយខ្យល់និងភ្លៀង ឱកាសស្ថិតនៅជាមួយបញ្ហាប្រឈម
【拼音】cǎi hóng hé fēng yǔ gòng shēng ,jī yù hé tiāo zhàn bìng cún
【彩虹】cǎi hóng ឥន្ទធនូ
【风雨】fēng yǔ ខ្សល់និងភ្លៀង
【机遇】jī yù ឱកាស
【挑战】tiāo zhàn បញ្ហាប្រឈម
លោកស៊ីជីនភីងធ្លាប់បញ្ជាក់ថា ឥន្ទធនូស្ថិតនៅជាមួយខ្យល់និងភ្លៀង ឱកាសស្ថិតនៅជាមួយបញ្ហាប្រឈម។ ប្រវត្តិសាស្ត្រ១០០ឆ្នាំនៃបក្សកុម្មុយនិស្តចិន ក៏ដូចជាប្រវត្តិសាស្ត្រជាង៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនគឺមិនមែនមានភាពរលូននោះទេ។ ក៏ប៉ុន្តែ មនុស្សគ្រប់រូបរួមចំណែករបស់ខ្លួនប្រមូលផ្តុំគ្នាអាចក្លាយទៅជាកម្លាំងដ៏ធំសម្បើមដែលអាចជម្នះឧបសគ្គធំៗបាន គ្រប់គ្នាធ្វើការងារមួយឱ្យបានល្អ អាចជំរុញឱ្យប្រទេសជាតិបោះជំហានដ៏ធំទៅមុខ។
សូមបញ្ជាក់ថា មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនឆ្នាំ២០២១ទើបបើកធ្វើ។ ឆ្នាំនេះជាខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន និងជាការចាប់ផ្តើមនៃផែនការ៥ឆ្នាំទី១៤របស់ប្រទេសចិន។ មតិសាធារណៈសុទ្ធតែបានយល់ឃើញថា មហាសន្និបាតនៃសភាទាំងពីរឆ្នាំនេះមានអត្ថន័យសំខាន់ជាពិសេស ដែលចាំបាច់ត្រូវបន្តជំរុញឱ្យប្រជាជនចិនរាប់រយលាននាក់រួមសាមគ្គីគ្នាខិតខំឆ្ពោះទៅកាន់គោលដៅថ្មី។
នៅចុងកម្មវិធីសូមបង្រៀនឡើងវិញនូវឃ្លាប្រចាំថ្ងៃនេះ彩虹和风雨共生,机遇和挑战并存