ថ្ងៃទី ៤ ខែមីនា មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនបានសម្ពោធបើក ហើយពិភពលោកទាំងមូលកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើប្រទេសចិន។ឆ្នាំ ២០២១ គឺជាខួបទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិន ហើយក៏ជាឆ្នាំទីមួយនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ និងដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយផងដែរ។តើប្រទេសចិននឹងគ្រោងផែនទីផ្លូវអភិវឌ្ឍន៍ក្នុងមួយរយៈកាលនៅពេលអនាគតដោយរបៀបណា?ហើយប្រទេសចិននឹងនាំមកនូវផលប្រយោជន៍អ្វីខ្លះដល់បណ្តាប្រទេសនានានៅលើពិភពលោក?សហគមន៍អន្ដរជាតិរំពឹងទុកទទួលដំណឹងល្អដែលគួរឱ្យមានក្តីរំភើបកាន់តែច្រើនពីសំណាក់មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិននៅឆ្នាំនេះ។
"ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ "--ឆ្នាំនេះ មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិននឹងពិនិត្យពិភាក្សាអំពីផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ និងសេចក្តីព្រាងច្បាប់ស្តីពីគោលដៅចក្ខុវិស័យរយៈពេលវែងឆ្នាំ ២០៣៥។តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានបរទេសឱ្យដឹងថា ប្រការនេះនឹងជាខ្លឹមសារមួយនៃមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនឆ្នាំនេះដែលទទួលការយកចិត្តទុកដាក់យ៉ាងទួលំទូលាយ។
យោងតាមការផ្សាយដំណឹងបានឱ្យដឹងថា នៅឆ្នាំ ២០៣៥ ទំហំសេដ្ឋកិច្ចសរុបនិងប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗនៃប្រទេសចិននឹងកើនទ្វេដងបើប្រៀបធៀបនឹងពេលបច្ចុប្បន្ន ហើយគោលដៅនេះនឹងសម្រេចបានក្រោមពាក្យសន្យារបស់ចិនស្តីពីការសម្រេចឱ្យបានបញ្ឈប់ការបញ្ចេញឧស្ម័នកាបូនលើសកម្រិតនៅត្រឹមឆ្នាំ ២០៦០ ។បើនិយាយចំពោះប្រទេសចិន នេះគឺជាបញ្ហាប្រឈមដ៏ធំធេងមួយ។
គោលដៅអភិវឌ្ឍន៍--ទំហំសេដ្ឋកិច្ចសរុបរបស់ចិនក្នុងឆ្នាំ ២០២០ បានវាយទម្លុះ ១ រយទ្រីលានយាន់ប្រាក់ចិន ហើយផលិតផលក្នុងស្រុកសរុបបានកើនឡើង ២.៣ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។ទោះបីជាទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ ក៏ប៉ុន្តែប្រទេសចិននៅតែបោះជំហានទៅមខុផ្ទុយនឹងនិន្នាការដែលក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់តែមួយគត់លើពិភពលោកដែលបានសម្រេចកំណើនវិជ្ជមាន។
"២០៥៥ ២០៤៩" ជាតួលេខមួយចំនួនដែលបានលើកឡើងក្នុងការផ្សាយដំណឹងរបស់កាសែត《The Korea Economic Daily》កាលពីថ្ងៃទី ៣ ខែមីនា។តាមការផ្សាយដំណឹងបានឱ្យដឹងថា ប្រសិនបើសេដ្ឋកិច្ចចិនកើនឡើងទ្វេដងម្តងទៀតនៅឆ្នាំ ២០៣៥ នោះ ប្រទេសចិននឹងលើសពីសហរដ្ឋអាមេរិកដែលក្លាយជាប្រទេសមហាអំណាចខាងសេដ្ឋកិច្ចធំបំផុតលើពិភពលោក ។គោលដៅមួយទៀតរបស់ចិន គឺនឹងខំប្រឹងឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍នៅលើពិភពលោកក្នុងខណៈពេលខួបទី ១០០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅត្រឹមឆ្នាំ ២០៤៩ ។
ការច្នៃប្រឌិតថ្មីផែ្នកបច្ចេកវិទ្យា--ចាប់តាំងពីអនុវត្ត"ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី១៣" មក ប្រទេសចិនបានទទួលសមិទ្ធផលប្រកបដោយលក្ខណៈសម្រេចក្នុងការកសាងប្រទេសជាតិបែបច្នៃប្រឌិតថ្មីដែលបានបង្កើតជាសភាពការណ៍ដែលផ្តល់ថាមវ័ន្តដ៏រឹងមាំផែ្នកបច្ចេកវិទ្យាដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អជីវភាពរស់នៅរបស់ប្រជាជននិងសន្តិសុខជាតិជាដើម។នៅឆ្នាំ ២០២០ លទ្ធផលជាផ្លែផ្កាខាងវិទ្យាសាស្ត្រនិងបច្ចេកទេសសំខាន់ៗនៃប្រទេសចិន ដូចជា យានអវកាសវាស់ស្ទង់ Chang E-5 និងយានអវកាសវាស់ស្ទង់ផ្កាយអង្គារ Tian wen-1ជាដើមបាននិងកំពុងគួរឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បញ្ហាដែលថា "តើប្រទេសចិននឹងពង្រឹងនិងពង្រីកសមត្ថភាពបច្ចេកវិទ្យាជាតិតាមរបៀបណា"នឹងក្លាយជាចំណុចយកចិត្តទុកដាក់ជាសកល។
ដោយសារភាពទាក់ទាញនៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសចិននិងផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ដែលជិតនឹងប្រកាសដោយមហាសន្និបាតនៃសភាទាំងពីរ បានជាមូលធនជាសកលកំពុងនាំគ្នាចូលក្នុងទីផ្សារចិន។គិតមកទល់ចុងខែកុម្ភៈ តម្លៃសរុបនៃប័ណ្ណរតនាគារចិនដែលកាន់កាប់ដោយវិនិយោគិនបរទេសបានលើសពី ២ ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូងដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្តម្តងទៀត។រំពឹងថា ផែនទីផ្លូវអភិវឌ្ឍនៅពេលអនាគតដែលបង្ហាញដោយប្រទេសចិននឹងបញ្ជូននូវសញ្ញាវិជ្ជមានកាន់តែច្រើនទៅកាន់ពិភពលោកនិងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ការអភិវឌ្ឍរបស់ពិភពលោកទាំងមូល៕