នាពេលថ្មីៗកន្លងទៅនេះ ប៉ូលិសអាមេរិកដែលត្រូវចោទប្រកាន់ពីបទសម្លាប់លោកGeorge Floydបរុសអាមេរិកមានដើមកំណើតនៅអាហ្រ្វិកនឹងទទួលការកាត់ក្តីពីសំណាក់ក្រុមជំនុំជម្រះ។ទោះបីជាហេតុការណ៍ដ៏សំខាន់នេះធ្លាប់បណ្តាលឱ្យកើតមានរលកប្រឆាំងតវ៉ាដោយទ្រង់ទ្រាយធំនៅទូទាំងអាមេរិកក៏ដោយ ក៏ប៉ុន្តែវាហាក់ដូចជាមិនបាននាំមកនូវការផ្លាស់ប្តូរច្រើននោះទេ។បច្ចុប្បន្ននេះ ប្រជាជនអាមេរិកនៅតែប្រឈមមុខនឹងការពិតដែលថាការរើសអើងពូជសាសន៍មាននៅគ្រប់ទីកន្លែង។
បើក្រឡេកមើលសំណុំរឿងមួយទៀងកាលពីរយៈពេល១០ថ្ងៃមុនក៏ដឹងច្បាស់ថា តើពូជសាសន៍និយមបានជ្រៀតចូលឆ្អឹងរបស់ប្រព័ន្ធប៉ូលីសនិងយុត្តិធម៌របស់សហរដ្ឋអាមេរិកយ៉ាងណា។នៅថ្ងៃទី២៣ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ មហាក្រុមជំនុំជម្រះអាមេរិកបានប្រកាសថា ទាក់ទិននឹងសំណុំរឿងដែលលោកDanielPrudeបរុសមានដើមកំណើតនៅអាហ្រ្វិកបានស្លាប់ដោយរងកម្លាំងហិង្សាពីប៉ូលីសអាមេរិក និងបណ្តាលឱ្យមានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយនៅឆ្នាំ២០២០ ប៉ូលីសអនុវត្តច្បាប់នឹងមិនប្រឈមមុខនឹងនីតិវិធីព្រហ្មទណ្ឌនោះទេ។ លទ្ធផលនេះមានសញ្ញាកត់សម្គាល់ថា អាមេរិកបានការពារប៉ូលីសអាមេរិកក្នុងការអនុវត្តច្បាប់ដោយហិង្សាម្តងទៀត។
យ៉ាងណាមិញ ក្នុងកិច្ចប្រជុំលើកទី៤៦នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលកំពុងបើកធ្វើនោះ ស្នងការពិសេសនិងអ្នកជំនាញអំពីបញ្ហាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិជាច្រើនរូបបានចេញសេចក្តីថ្លែងការណ៍រួម ដោយអំពាវនាវរដ្ឋាភិបាលអាមេរិកឱ្យចាត់វិធានការកំណែទម្រង់យ៉ាងទូលំទូលាយ ដើម្បីទប់ស្កាត់អំពើហិង្សារបស់ប៉ូលីស ព្រមទាំងដោះស្រាយយ៉ាងពេញទំហឹងនូវបញ្ហាពូជសាសន៍និយមនិងការរើសអើងពូជសាសន៍។
បើមើលពីប្រវត្តិសាស្រ្ត មិនថាការរើសអើងពូជសាសន៍ឬមួយក៏ការតម្កល់ទុកមនុស្សស្បែកសជាចម្បងក៏ដោយ ក៏សុទ្ធតែមិនបានបញ្ចប់ស្របពេលនឹងការបញ្ចប់នៃរបបទាសភាពរបស់អាមេរិកនោះទេ។បើមើលពីការពិតជាក់ស្តែង អ្នកនោយបាយអាមេរិកមិនបំពេញភារកិច្ចរហូតដល់បំពេញភារកិច្ចដោយផ្តេសផ្តាស បានក្លាយជាអ្នកសមគំនិតដែលបានបណ្តែតបណ្តោយឱ្យពូជសាសន៍និយមរីករាលដាលតាមតែទំនើងចិត្ត។
លើសពីនេះទៅទៀត ដោយសារការចែកដាច់ពីគ្នាផ្នែកនយោបាយមានភាពកាន់តែខ្លាំងឡើងៗ អ្នកនយោបាយដែលគិតពិចារណាតែសន្លឹកឆ្នោតទាំងនោះមិនបានដោះស្រាយយ៉ាងពិតប្រាកដនូវបញ្ហារើសអើងពូជសាសន៍ទាល់តែសោះ។អ្វីដែលកាន់តែថោកទាបនោះគឺទន្ទឹមគ្នានឹងបញ្ហាពូជសាសន៍និយមក្នុងប្រទេសអាមេរិកមានភាពកាន់តែធ្ងន់ធ្ងរឡើងជាបន្តបន្ទាប់ និងជាន់ឈ្លីលើសិទ្ធិមនុស្សរបស់ប្រជាជនអាមេរិកឥតឈប់ឈរ អ្នកនយោបាយអាមេរិកបែរជាយកបញ្ហា”សិទ្ធិមនុស្ស”ធ្វើជាលេស ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ គ្មានអ្វីគួរឱ្យសង្ស័យឡើយ ទង្វើមានស្តង់ដារពីរបែបនេះ ធ្វើឱ្យជនជាតិភាគតិចនៃសហរដ្ឋអាមេរិកដែលកំពុងតស៊ូដើម្បីស្វែងរកសមភាពខាងពូជសាសន៍រងការប្រមាថយ៉ាងខ្លាំង ៕