លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងនៅថ្ងៃទី២៥ ខែកុម្ភៈថា ជោគជ័យទាំងស្រុងនៃការដោះស្រាយឧបសគ្គសំខាន់នៃការលុបបំបាត់ភាពក្រីក្រីរបស់ប្រទេសចិនបានបង្ហាញយ៉ាងច្បាស់លាស់ថា បក្សកុម្មុយនិស្តចិនជាកម្លាំងដឹកនាំគួរឱ្យទុកចិត្តបំផុតក្នុងការដឹកនាំប្រជាជនចិនបន្តបើកទំព័រប្រវត្តិសាស្ត្រថ្មីនិងឆ្ពោះទៅរកការវិវឌ្ឍរីកចម្រើនថ្មី។
បន្ទាប់ពីការបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី១៨ មក បក្សកុម្មុយនិស្តចិនបានតម្កល់ទុកការដោះស្រាយឧបសគ្គសំខាន់នៃការលុបបំបាត់ភាពក្រីក្រជាភារកិច្ចចម្បងនៃអភិបាលកិច្ចជាតិ។ ក្នុងរយៈពេល ៨ ឆ្នាំកន្លងទៅនេះ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានចុះមូលដ្ឋានចំនួនជាង ៥០ លើក ក្នុងបំណងត្រួតពិនិត្យនិងសិក្សាស្វែងយល់អំពីបញ្ហាជួយលុបបំបាត់ភាពក្រីក្រ បានចុះពិនិត្យដោយផ្ទាល់ក្នុងតំបន់ក្រីក្រខ្លាំងចំនួន១៤នៃប្រទេសចិន។ មន្ត្រីទទួលខុសត្រូវសំខាន់ៗដែលទទួលបន្ទុកកិច្ចការបក្សនិងកិច្ចការនយោបាយនៃរដ្ឋបាលខេត្តចំនួន ២២ នៃតំបន់ភាគកណ្តាលនិងខាងលិចរបស់ប្រទេសចិនបានចុះហត្ថលេខាជាមួយមជ្ឈិមបក្ស លើលិខិតបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការដោះស្រាយឧបសគ្គនៃការលុបបំបាត់ភាពក្រីក្រ។ មជ្ឈិមបក្សបានចាត់បញ្ជូនលេខាធិការនិងមន្ត្រីបក្សចំនួនជាង ៣ លានរូបឱ្យប្រចាំការក្នុងភូមិក្រីក្រ ដើម្បីជួយប្រជាពលរដ្ឋតំបន់ក្រីក្រឱ្យចេញផុតពីភាពក្រីក្រ ។ យោងតាមឯកសារបានឱ្យដឹងថា រយៈពេល៨ឆ្នាំកន្លងមកនេះ មានមនុស្សជាង១៨០០នាក់បានពលីជីវិតក្នុងការងារលុបបំបាត់ភាពក្រីក្រ៕