孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#រួចផុតពីភាពក្រីក្រ​​​ ភាគទី៧#សរសេររឿងរ៉ាវអំពីការចេញផុតពីភាពក្រីក្រដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ

2021-02-25 19:04:36

 ការលុបបំបាត់ភាពក្រីក្រ គឺជាសុបិនរបស់មនុស្សជាតិតាំងពីបូរាណកាលមក .
ប៉ុន្តែបើក្រឡេកមើលពីប្រវត្តិសាស្រ្តនៃអារ្យធម៌នីមួយៗ   ភាពក្រីក្រតែងតែកើតមានជានិច្ច។ សព្វថ្ងៃនេះ នៅលើពិភពលោក នៅតែមានប្រជាជនជាង ៧០០ លាននាក់កំពុងរស់នៅក្នុងភាពក្រីក្រដាច់ខាត ។
ជំងឺដ៏ពិបាកព្យាបាលដែលធ្វើឱ្យពិភពលោកព្រួយបារម្ភ​ខ្លាំងនេះ  កំពុងត្រូវបានពុះពារដោយប្រទេសចិន។

   នៅឆ្នាំ ២០២០ ប្រទេសចិនបានលុបបំបាត់ភាពក្រីក្រដាច់ខាតទាំងស្រុង។

ចំនួនប្រជាជនក្រីក្រ១០០នាក់ដែលបានចេញផុតពីភាពក្រីក្រលើពិភពលោក   គឺមានជាង ៧០ នាក់មកពីប្រទេសចិន។ ដំណើរការនេះបាននាំមកនូវជំនឿចិត្តយ៉ាងខ្លាំងក្នុងការកាត់បន្ថយភាពក្រីក្រនៅទូទាំងពិភពលោក។

តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក ​​បទពិសោធន៍និងប្រាជ្ញានៃការកាត់បន្ថុយភាពក្រីក្រដោយចំគោលដៅរបស់ចិនបាន​​​ ​រួមចំណែកយ៉ាងសកម្មសម្រាប់ការកាត់បន្ថយភាពក្រីក្រនៅទូទាំងពិភពលោក៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស