លោក ស៊ី ជីនភីង ប្រមុខបក្សនិងរដ្ឋរបស់ប្រទេសចិនបានបញ្ជាក់នៅថ្ងៃទី ២៥ ខែកុម្ភៈថា ការអភិវឌ្ឍជនបទជាភារកិច្ចសំខាន់មួយនៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ។ ត្រូវបន្តពង្រឹងនិងពង្រីកសមិទ្ធផលនៃការលុបបំបាត់ភាពក្រីក្រដើម្បីតភ្ជាប់ប្រកបដោយប្រសិទ្ធភាពជាមួយនឹងការអភិវឌ្ឍជនបទ ដើម្បីពង្រឹងឱ្យមូលដ្ឋាននៃការចេញផុតពីភាពក្រីក្រកាន់តែរឹងមាំនិងមានប្រសិទ្ធភាពយូរអង្វែង។
លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ត្រូវបន្តបង្រួញគម្លាតអភិវឌ្ឍន៍រវាងទីក្រុងនិងភូមិឃុំ ដើម្បីឱ្យប្រជាជនដែលមានប្រាក់ចំណូលកម្រិតទាបនិងតំបន់ខ្វះការអភិវឌ្ឍទទួលបានផលប្រយោជន៍រួមពីការអភវឌ្ឍ។ ត្រូវជំរុញឱ្យជនបទមានបរិស្ថានស្អាតមានលក្ខខណ្ឃលញអសម្រាប់ការបង្កើតអាជីព ចំណែកកសិករមានជីវភាពធូរធារ។ ក្នុងដំណាក់កាលថ្មីនៃការជំរុញការសាងសង់ដោយគ្រប់ជ្រុងជ្រោយនូវប្រទេសសង្គមនិយមទំនើប ចាំបាច់ត្រូវតម្កល់ទុកការជំរុញឱ្យប្រជាជនទាំងអស់មានជីវភាពសម្បូរសប្បាយជាភារកិច្ចកាន់តែសំខាន់ថែមទៀត៕