សន្និសីទធ្វើបទបង្ហាញពិសេសអំពីភូមិភាគស៊ីនជាំងស្តីពី “រឿងរ៉ាវនៃបក្សកុម្មុយនិស្តចិន”ដែលរៀបចំធ្វើដោយក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងគណៈកម្មការបក្សកុម្មុយនិស្តចិននៃភូមិភាគស្វយ័តជនជាតិវៃវូអឺស៊ីនជាំងបានបើកធ្វើនៅក្រុងវូលូមូឈីកាលពីរសៀលថ្ងៃទី២២ខែកុម្ភៈ ។ ភ្ញៀវបរទេសជាង៣០០រូបដែលមកពីគណបក្សនយោបាយបរទេស អង្គការអន្តរជាតិ អង្គការសង្គម ប្រព័ន្ធសារព័ត៌មាននិងធនាគារគំនិតជិត២០០ដែលមកពីប្រទេសជាង៨០បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ។ លោកកិត្តិសង្គហបណ្ឌិតទេព ងន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជននិងជាអនុប្រធានទីពីរព្រឹទ្ធសភានៃប្រទេសកម្ពុជាមានវត្តមានក្នុងសន្និសីទព្រមទាំងបានថ្លែងសុន្ទរកថាផងដែរ ៕