យប់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្លៀតឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន២០២១» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិន(CMG) (ដែលតាមភាសាចិនហៅកាត់ថា chūnwǎn/春晚 )ដែលបានសំដែងកម្មវិធីដោយវិធីបច្ចេកវិទ្យាថ្មីៗ បានផ្សាយផ្ទាល់ដល់ទូទាំងពិភពលោក ដើម្បីផ្តល់ជូនការសំដែងសិល្បៈវប្បធម៌ដ៏ឆ្នើមដល់
ទស្សនិកជនពិភពលោក។
រាត្រីសមោសរ chūnwǎn/春晚 ជារាត្រីសមោសរវប្បធម៌សិល្បៈលក្ខណៈចម្រុះទ្រង់ទ្រាយធំ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិន(CMG) ដែលផ្សាយផ្ទាល់នៅយប់ដាច់ឆ្នាំចាស់ប្រពៃណីចិនជារៀងរាល់ឆ្នាំ ដោយមានរបៀបសិល្បៈច្រើនប្រភេទដូចជាបទចម្រៀង របាំ ហ៊ី ល្ខោនជាដើម ។ រយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ គ្រួសារទាំងមូលជួបជុំគ្នាទស្សនាកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដើម្បីរង់ចាំទទួលឆ្នាំថ្មីបានក្លាយជាទំនៀមទម្លាប់ថ្មីរបស់ប្រជាជនចិន។
កម្មវិធីនៃរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន/chūnwǎn/春晚 ឆ្នាំ២០២១នេះ បានបង្ហាញនូវប្រធានបទស្តីពី សមទ្ធិផលនៃការចេញផុតពីភាពក្រីក្ររបស់ប្រទេសចិន សមិទ្ធផលនៃការបង្ការការពារជំងឺឆ្លង និងលក្ខណៈពិសេសនៃវប្បធម៌ប្រពៃណីចិន។ ក្រៅពីទូរទស្សន៍ កម្មវិធីនេះក៏បានផ្សាយផ្ទាល់តាមវេទិការព័ត៌មានថ្មីជាច្រើនផងដែរតាមរយៈវិធីបច្ចេកវិទ្យាថ្មីដូចជា “AI+3Dដែលមិនបាច់ពាក់វែនតា” (AI+VR naked-eye 3D technology) ជាដើម ដើម្បីឱ្យទស្សនិកជនអាចចាប់អារម្មណ៍កាន់តែល្អដូចនៅនឹងកន្លែង។ ប្រព័ន្ធសារព័ត៌មានជាង៦០០ នៃប្រទេសនិងតំបន់ចំនួនជាង ១៧០ ដូចជាអាមេរិក បារាំង អ៊ីតាលី រុស្ស៊ី ជប៉ុន អូស្រាលី ឥណ្ឌា អារ៉ាប់រួម ម៉ាឡេស៊ី អាហ្វ្រិកខាងត្បូងជាដើមបានផ្សាយផ្ទាល់និងផ្សាយព័ត៌មានអំពី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន២០២១» នៃCMG ៕
#The2021SpringFestivalGalaCMG #春晚