邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«រាត្រីសមោសរ​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីចិន​២០២១» ​នៃCMG​​នឹង​ជួបនឹង​ទស្សនិកជន​ពិភពលោក​នៅ​យប់​នេះ​

2021-02-11 14:17:36

«រាត្រីសមោសរ​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីចិន​២០២១» ​នៃCMG​​នឹង​ជួបនឹង​ទស្សនិកជន​ពិភពលោក​នៅ​យប់​នេះ​_fororder_春晚节目单2021

ថ្ងៃទី ១១ ខែ​កុម្ភៈ​នេះ ​ជា​ថ្ងៃ​​ដាច់​ឆ្នាំ​ចាស់​​ប្រពៃណី​ចិន​។​ ​កម្មវិធី​«រាត្រីសមោសរ​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីចិន​២០២១» ​នៃ​អគ្គស្ថានីយ​វិទ្យុ​និងទូរទស្សន៍​មជ្ឈឹម​ចិន​(CMG) ​​នឹង​ជួបនឹង​ទស្សនិកជន​ពិភពលោក​នៅ​យប់​នេះ​។​កម្មវិធី​សំដែងសិល្បៈ​នៃ​រាត្រីសមោសរ​មានច្រើន​ប្រភេទ ​ដែល​ពាក់ព័ន្ធនឹង​ប្រធានបទ​ស្តីពី ​​ប្រវត្តិសាស្ត្រ​​​១០០ឆ្នាំ​នៃការបង្កើត​បក្ស​កុម្មុយនិស្ត​ចិន ​​សមទ្ធិផល​នៃការ​ចេញផុតពី​ភាពក្រីក្រ​របស់​ចិន​ និង​សមិទ្ធផល​នៃការបង្ការ​ការពារ​ជំងឺ​ឆ្លង​ជាដើម​។

      ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ​​ប្រព័ន្ធ​សារព័ត៌មាន​​ជាង​៤០០ ​នៃ​ប្រទេស​និងតំបន់​ចំនួន​ជាង ​60 ​ដូចជា​អាមេរិក ​រុស្ស៊ី ​អាល្លឺម៉ង់ ​​ជប៉ុន ​សិង្ហបុរី​ជាដើម​​បាន​តាមដាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​ការត្រៀមរៀបចំ​ ​«រាត្រីសមោសរ​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីចិន​២០២១» ​នៃ​CMG ​ដោយបាន​ផ្សព្វផ្សាយ​ថា ​នេះជា​ការសំដែង​សិល្បៈ​កម្រិត​ខ្ពស់​ ​ដែលជា​កម្មវិធី​​ទូរទស្សន៍​ទាក់ទាញ​បាន​​ទស្សនិកជន​ចំនួន​​ច្រើន​បំផុត​លើ​លោក ​គួរឱ្យ​កត់សម្គាល់​។

អ្នកបកប្រែ:邓倩
ប្លុកពិសេស