ឆ្លៀតឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំឆ្លូវ លោក António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាតាមអនឡាញនៅថ្ងៃទី ១០ ខែកុម្ភៈតាមម៉ោងនៅក្នុងតំបន់ថា សូមចូលរួមជូនពរដ៏ល្អបវរបំផុតដល់ប្រទេសចិន ប្រជាជនចិន ក៏ដូចជាអ្នកដែលមានទំនៀមទម្លាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីទាំងអស់ ។ លោកបានថ្លែងថា ឆ្នាំ២០២១ ជាឆ្នាំឆ្លូវ សត្វគោតំណាងដល់ថាមពល កម្លាំង និងភាពក្លាហាន ចរិតទាំងនេះហើយជាអ្វីដែលពិភពលោកត្រូវការនាពេលបច្ចុប្បន្ន។ ឆ្នាំ២០២០ ជំងឺកូវីដ19បានបំផ្លាញខ្លាំងដល់ពិភពលោក សូមអំពាវនាវអ្នកទាំងអស់សាមគ្គីគ្នានៅឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស៕