王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការសមលើកទី ៣ នៃរាត្រីសមោសរអបអរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២១មានចំណុចគួរឱ្យចាប់អារម្មណ៍ជាច្រើន បច្ចេកវិទ្យាថ្មីនាំមកនូវការដកបទពិសោធន៍ដ៏អស្ចារ្យ

2021-02-07 11:31:22 cri

ថ្ងៃទី៥ខែកុម្ភៈ ការ​សមលើកទី ៣ នៃរាត្រីសមោសរអបអរ​ថ្ងៃបុណ្យចូល​ឆ្នាំថ្មី​ប្រពៃណីចិន​ឆ្នាំ​២០២១បានប្រព្រឹត្តនៅ​អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន​តាម​ពេលកំណត់​។ ​ការ​សម​លើក​នេះ​បាន​ប្រើប្រាស់បច្ចេកវិទ្យាថ្មីដើម្បីផ្តល់ជូនចំណីចក្ខុដ៏ថ្មីប្លែក​ក្នុងន័យបន្ថែម​បរិយាកាស​កាន់តែ​សប្បាយរីករាយជូន​ទស្សនិកជន​។

ការសមលើកទី ៣ នៃរាត្រីសមោសរអបអរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២១មានចំណុចគួរឱ្យចាប់អារម្មណ៍ជាច្រើន បច្ចេកវិទ្យាថ្មីនាំមកនូវការដកបទពិសោធន៍ដ៏អស្ចារ្យ_fororder_111

រាត្រីសមោសរ​លើកនេះ​បាន​រួមបញ្ចូល​បច្ចេកវិទ្យាទៅក្នុងការសម្តែង ផ្សារភ្ជាប់​ភាពសិប្បនិម្មិត​ជាមួយ​យ​ពិភពជាក់ស្តែង ដោយប្រើប្រាស់​បច្ចេកវិទ្យា AR XR និង​បច្ចេកទេស​ថត ភាពយន្ត ដើម្បីបង្ហាញពី​ទិដ្ឋភាពកម្រមាននៅ​លើឆាក​សម្តែង​ធម្មតា។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបាន​អនុវត្ត​តាម​ស្តង់ដារខ្ពស់​បំផុត​ ​ដោយ​ចាត់​វិធានការនិង​​សំណូមពរ​តឹងរ៉ឹងបំផុត​ក្នុងការងារ​បង្ការ​និ​ងគ្រប់​គ្រងជំងឺឆ្លងក្នុងពេល​រៀបចំ​រាត្រីសមោសរ​លើក​នេះ​​ ​ដោយ​បាន​ធ្វើ​តេស្តអាស៊ីតនុយក្លេអ៊ិចចំពោះ​បុគ្គលិកការងារនិង​អ្នកសម្តែង ព្រមទាំងបរិស្ថានជុំវិញ​ ​ធ្វើ​ការ​គ្រប់​គ្រងដោយ​បិទជិតចំពោះ​ទីតាំងផ្សាយផ្ទាល់​​សំខាន់​និង​តំបន់ពាក់ព័ន្ធ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស