刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកBachផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដោយអះអាងពីជំនឿចិត្តចំពោះប្រទេសចិនក្នុងការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដោយជោគជ័យ

2021-02-04 11:10:11 cri

    នាពេល​ថ្មីៗ​នេះ ​លោក​Bach​ប្រធានគណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ​បាន​ផ្តល់​បទសម្ភាសន៍​ពិសេស​ជា​មួយ​អ្នក​សារព័ត៌មាន​នៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន។​លោក​Bach​បាន​ថ្លែងថា​ ការងារ​ត្រៀមរៀបចំ​ការ​ប្រកួតកីឡា​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​បាន​ដំណើរ​យ៉ាង​រលូន​ លោក​មាន​ជំនឿចិត្ត​ខ្លាំង​ចំពោះ​ប្រទេស​ចិន​ក្នុង​ការ​រៀបចំ​ការ​ប្រកួតកីឡា​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​ដោយ​ជោគជ័យ។​លោក​Bach​ក៏​កោតសរសើរ​​ ​ប្រទេស​ចិន​ដែល​បាន​ជំរុញ​ឱ្យ​​កីឡា​និង​ការ​ប្រកួត​កីឡា​អូឡាំពិក​ឱ្យ​ចេញផុត​ពី​ស្ថានការណ៍​លំបាក​ដែល​ជំងឺ​កូវីដ​១៩​កំពុង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​។​លោក​Bach​ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះលោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​ដែល​បាន​គាំទ្រ​ការ​ប្រកួតកីឡា​អូឡាំពិករដូវរងា​ក្រុង​ប៉េកាំង​ផងដែរ​។

លោក​Bach​បាន​ថ្លែង​ទៀត​ថា​ ​ប្រទេស​ចិន​បាន​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ​១៩​ដោយ​ជោគជ័យ ​នេះ​មួយ​ផ្នែក ​​មួយ​ផ្នែក​ទៀត ​ប្រទេស​ចិន​បាន​ចាត់​ទុក​កីឡា​និង​ការ​ប្រកួត​កីឡា​អូឡាំពិក​ជា​ចំណែក​មួយ​នៃ​ការ​​ងើប​ចេញ​​ពី​ការ​រាតត្បាត​នៃ​ជំងឺកូវីដ​១៩​។​ដូច្នេះ ​ខ្ញុំ​សូម​កោត​សរសើរ​និង​ថ្លែង​អំណរគុណ​ចំពោះ​លោក​ស៊ីជីនភីង។​យើង​ពេញ​ចិត្ត​ចំពោះ​ការងារ​ត្រៀមរៀបចំ​នា​ពេល​បច្ចុប្បន្ន​នេះ​។​ជាពិសេស ​ក្រោម​ស្ថានការណ៍​រីករាលដាល​នៃ​ជំងឺកូវីដ​១៩​ ​កីឡដ្ឋាន​ទាំង​អស់​សុទ្ធតែ​បាន​សាងសង់​រួច​មុន​ការ​កំណត់​​មួយ​ឆ្នាំ​ ​នេះ​ជា​គំរូ​ដ៏​ល្អ​ដែល​បង្ហាញ​ពី​កម្លាំង​ចលករ​ ការ​ប្តេជ្ញាចិត្ត​និង​ប្រសិទ្ធភាព​របស់​ប្រទេស​ចិន ​យើង​ខ្ញុំ​សុម​កោតសរសើរ​យ៉ាង​ខ្លាំង​។

លោក​Bach​បាន​គូសបញ្ជាក់​ទៀត​ថា​ ​ការ​ប្រកួតកីឡា​អូឡាំពិក​ចាំបាច់​ត្រូវ​រៀបចំធ្វើ​ក្រោម​ទម្រង់​​និរន្តរភាព​ ​នេះ​ក៏​ជា​គោលដៅ​មួយ​នៃ​«របៀបវារៈឆ្នាំ​២០២០​នៃ​កីឡា​អូឡាំពិក​»ផងដែរ​។​រីឯ ​ក្រុង​ប៉េកាំង​ក្នុង​នាម​ជា​ទីក្រុង​ដំបូង​បង្អស់​​ដែល​បាន​រៀបចំ​ទាំង​​ការប្រកួតកីឡា​អូឡាំពិក​រដូវក្តៅនិង​ការ​ប្រកួតកីឡាអូឡាំពិក​រដូវរងា​ ​មុខជា​នឹង​ត្រូវ​បាន​ចារ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​ជា​មិន​ខាន​៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស