ថ្ងៃទី៤ ខែកុម្ភៈ សកម្មភាព“រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”ឆ្នាំ២០២១បានចាប់ដំណើរការនៅទីក្រុងប៉េកាំង ពិធីសម្ពោធបានផ្សាយផ្ទាល់ទៅកាន់ពិភពលោក។ លោក HuHeping រដ្ឋមន្ត្រីក្រសួងវប្បធម៌និងទេសចរណ៍ចិន លោក ShenHaixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមអនឡាញដោយឡែកពីគ្នា ហើយបានរួមគ្នាប្រកាសថាសកម្មភាពសកលលោកក្រោមប្រធានបទ “រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”ឆ្នាំ២០២១ បានចាប់ផ្តើមជាផ្លូវការ។
លោក Hu Heping បានថ្លែងសុន្ទរកថាថា ប៉ុន្មានឆ្នាំកន្លងនេះ សកម្មភាព “រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” បានទៅដល់ប្រទេសនិងតំបន់ជាច្រើនលើលោក បានក្លាយជាវេទិការដែលចិននិងមិត្ត័ភកពិភពលោករួមគ្នាអបអរបុណ្យប្រពៃណី ចែករំលែកវប្បធម៌ចិន និងរួមគ្នាឆ្លងពេលវេលាដ៏សប្បាយរីករាយ។ សកម្មភាព “រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” ឆ្នាំ២០២១នេះ នឹងផ្សាយជូនទស្សនិកជនទូទាំងពិភពលោកតាមអនឡាញ នឹងបន្តផ្ញើក្តីជូនពរឆ្នាំថ្មីនិងបរិយាកាសសិរិមង្គលដល់កន្លែងកាន់តែច្រើន។ សង្ឈឹមថាសកម្មភាព “រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” បន្តជំរុញការផ្លាស់ប្តូរវប្បធម៌និងទេសចរណ៍អន្តរជាតិ ដើម្បីរឹតចំណងមិត្តភាពរវាងបណ្តាប្រទេសនានាឱ្យបានកាន់តែស៊ីជម្រៅ។
លោក Shen Haixiong បានថ្លែងថា តាមរយៈបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនយើងមិនគ្រាន់តែនឹងចាប់អារម្មណ៍ដល់កម្លាំងរស់រវើកនៃអរិយធម៌ដែលមានប្រវត្តិសាស្ត្រជាង៥ពាន់ឆ្នាំប៉ុណ្ណោះទេ ថែមទាំងអាចស្វែងយល់កាន់តែច្បាស់នូវមនោសញ្ចេតនាដែលវប្បធម៌តភ្ជាប់គ្នា និងទស្សនៈតម្លៃរួមនៃមនុស្សជាតិ ពោលគឺ -- បួងសួងសុខភាព ស្វែងរកសុភមង្គល រួមគ្នាអបអរសន្តិភាព។ សង្ឈឹមថាតាមរយៈសកម្មភាព “រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” បញ្ជូនការជូនពរដ៏ស្មោះដល់ប្រជាជនពិភពលោក បង្កើនការយោគយល់ចំពោះចិននៃសហគមន៍អន្តរជាតិ ក៏ដូចជាបង្កើតស្ពានមិត្តភាពផ្លាស់ប្តូររវាងវប្បធម៍ចិននិងវប្បធម៌អន្តរជាតិ។ សង្ឈឹមដែរថាតាមរយៈផលិតផលវប្បធម៌ឆ្នើមរបស់ប្រទេសចិន គ្រប់ប្រទេសនឹងចាប់អារម្មណ៍កាន់តែខ្លាំងថា ទស្សនគំនិតអំពីសហគមន៍រួមវាសនានៃមនុស្សជាតិ មិនគ្រាន់តែជាទស្សនៈតម្លៃម្យ៉ាងនោះទេ ក៏កាន់តែជាជម្រើសនៃជីវភាព ជាការអំពាវនាវបន្ទាន់ផងដែរ។
ក្នុងពិធីសម្ពោធបើក រោងល្ខោនជាតិចិន ក្រុមភ្លេងជនជាតិចិន ក្រុមក្បាច់គុនជាតិចិន បានសហការនឹងសិល្បកសិល្បការិនីប្រទេសជាច្រើនមកពីសហរដ្ឋអាមេរិក កាមេរូន អុយក្រែន ជាដើម ដើម្បីសំដែងរបាំ និងការប្រគុំតន្ត្រី ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីចិនដល់ទស្សនិកជនទូទាំងភពលោក។
សូមបញ្ជាក់ថា សកម្មភាព“រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”ឆ្នាំ២០២១នឹងផ្សាយតាមអនឡាញ ដែលនឹងសំដែងសកម្មភាពវប្បធម៌ប្រពៃណីចិន និងវប្បធម៌អរូបិយរបស់ចិន ដែលសម្បូរដោយលក្ខណៈពិសេសនៃបុណ្យចូលឆ្នាំថ្មីចិន និងជានិមិត្តរូបនៃវប្បធម៌ចិន នឹងផ្តល់ជូននូវកម្មវីធីស្វែងយល់ផ្នែកវប្បធម៌និងទេសចរណ៍ចិនដ៏ស្រស់ឆើតឆើយ ក៏ដូចជាការសំដែងរបស់សិល្បកសិល្បករនីល្បីៗជាតិនិងអន្តរជាតិជាច្រើនរូបផង ពោលគឺ ទស្សនិកជនពិភពលោកមិនបាច់ចេញពីផ្ទះក៏អាចចាប់អារម្មណ៍ផ្ទាល់នូវកម្លាំងទាក់ទាញរបស់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន៕