邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប៉ុស្តិ៍ទូរទស្សន៍ទម្រង់ 8K នៃCMGបានដំណើរការសាកល្បង

2021-02-01 17:38:17

 

 

ប៉ុស្តិ៍ទូរទស្សន៍ទម្រង់ 8K នៃCMGបានដំណើរការសាកល្បង_fororder_微信图片_20210201172114

       ប៉ិស្តិ៍​ទូរទស្សន៍​​មាន​​រូបភាព​ច្បាស់​ខ្លាំង​ទម្រង់ ​8K ​​​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ​(CMG) ​​​​បាន​​ដំណើរការ​សាកល្បង​​ពី​ថ្ងៃទី១ ខែកុម្ភៈ​នេះ​តទៅ។

       លោក Shen Haixiong  ​​អនុរដ្ឋមន្ត្រី​ក្រសួង​ឃោសនាការណ៍​នៃ​គណៈកម្មាធិការ​​មជ្ឈិម​បក្ស​កម្មុយនិស្តចិន ​និងជា​អគ្គនាយក​CMG ​បាន​អញ្ជើញ​ចូលរួម​ពិធី​​​ដាក់​ឱ្យ​ដំណើរការ​​ ​ព្រមនិង​រួមជាមួយ​បណ្តា​​ថ្នាក់​ដឹកនាំ​​ប្រតិបត្តិការ​​ទូរគមនាគមន៍​​ដាក់​ឱ្យ​ដំណើរការ​​សាកល្បង​ ​​។ ​នេះ​​ជាការ​ផ្សាយ​ផ្ទាល់​​តាម​​ទម្រង់​​រូបភាព​​ភ្លឺ​ច្បាស់ខ្លាំង​ 8K ​តាម​កញ្ចក់​ទូរទស្សន៍​ជា​​លើកដំបូង​​លើ​សកលលោក ​​និង​​បាន​ផ្សាយ​​បន្ត​​ផ្ទាល់​តាម​​បណ្តាញ​អ៊ីនធើណេត​5G​។​

      សូមបញ្ជាក់ថា ​នៅ​យប់ដាច់ឆ្នាំ​នៃ​ថ្ងៃ​បុណ្យ​ចូលឆ្នាំថ្មី​​ប្រពៃណីចិន​ (ថ្ងៃទី១១ ខែកុម្ភៈ) ​ខាងមុខនេះ  ​​​CMG ​នឹង​​ធ្វើការផ្សាយ​ផ្ទាល់​អំពី​កម្មវិធី​រាត្រីសមោសរ​អបអរ​សាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន​តាម​រយៈ​​ប៉ុស្តិ៍​ 8K ​ដែល​ជា​ការផ្សាយ​​ផ្ទាល់​ជាលើក​ទីមួយ​លើ​លោក​​នៃ​បច្ចេកទេស​​ភ្លឺ​ច្បាស់​ខ្លាំង​ទម្រង់​ ​8K ​​៕​​

ប៉ុស្តិ៍ទូរទស្សន៍ទម្រង់ 8K នៃCMGបានដំណើរការសាកល្បង_fororder_微信图片_20210201172108

អ្នកបកប្រែ:邓倩
ប្លុកពិសេស