ពេលថ្មីៗនេះ រថភ្លើងលេខ CR300 ដែលមានល្បឿន 250 គីឡូម៉ែត្រ/ម៉ោង (km/h) នៃក្រុមរថភ្លើងលឿនស៊េរី ហ្វូស៊ីង បានបញ្ចប់ការផលិតនិងដាក់ឱ្យប្រើប្រាស់ដោយជោគជ័យ ដែលនឹងបើកបរលើផ្លូវដែកល្បឿនលឿនមួយចំនួនក្នុងប្រទេសចិន ។ គិតមកត្រឹមបច្ចុប្បន្ននេះ រថភ្លើងស៊េរី ហ្វូស៊ីង ដែលមានល្បឿនពី 160 km/h ដល់ 350 km/h បានត្រូវដាក់ឱ្យប្រើប្រាស់ទាំងស្រុងហើយ ដែលមានន័យថា បច្ចេកទេសផ្លូវដែកល្បឿនលឿននៃប្រទេសចិនកំពុងបន្តនាំមុខលើពិភពលោក។
បច្ចេកទេសគន្លឹះនៃការផលិតនិងការដំណើរការនៃក្រុមរថភ្លើងស៊េរី ហ្វូស៊ីង សុទ្ធតែសិក្សាស្រាវជ្រាវនិងផលិតដោយប្រទេសចិនផ្ទាល់។ ក្នុងចំណោមស្តង់ដារសំខាន់ៗចំនួន 254 នៃវិស័យផ្លូវដែកល្បឿនលឿនពិភពលោក មាន 84% គឺកំណត់ដោយប្រទេសចិន។
បច្ចុប្បន្ន រថភ្លើងស៊េរី ហ្វូស៊ីង បានដំណើរការប្រកបដោយសុវត្ថិភាពក្នុងប្រទេសចិនសរុប 836 លានគីឡូម៉ែ្រត បានដឹកជញ្ជូនអ្នកដំណើរចំនួន 827 លាននាក់៕