邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាកំពង់ផែព័ត៌មានចិន-អាស៊ានលើកទី៤បានបើកធ្វើនៅក្រុងណាននីង ភូមភាគស្វយ័ត្នក្វាំងស៊ីប្រទេសចិន

2020-11-28 19:28:09

វេទិកាកំពង់ផែព័ត៌មានចិន-អាស៊ានលើកទី៤បានបើកធ្វើនៅក្រុងណាននីង ភូមភាគស្វយ័ត្នក្វាំងស៊ីប្រទេសចិន

      ថ្ងៃទី២៦ ខែវិច្ឆិកា ​វេទិកាកំពង់​ផែ​ព័ត៌មាន​​ចិន-អាស៊ាន​លើកទី៤​ បាន​បើក​ធ្វើ​នៅ​​ក្រុងណាននីងភូមភាគស្វយ័ត្ន​ក្វាំងស៊ី​របស់​ប្រទេសចិន​ក្រោម​ប្រធានបទ «បច្ចេកវិទ្យាឌីជីថលតភ្ជាប់អាស៊ាន ភាពវៃឆ្លាតបង្កើត​អនាគត»។​ មន្ត្រី​រដ្ឋាភិបាល តំណាងសហគ្រាស តំណាង​ផ្នែកពាណិជ្ជកម្ម ​អ្នកជំនាញការ​និ​ងបញ្ញវន្តចំនួន​ជាង ១៨០ ​រូប​ដែល​មកពី​ប្រទេស​ចិន​ និង​ប្រទេសអាស៊ាន​ដូចជា ឡាវ វៀតណាម ម៉ាឡេស៊ី​ ជាដើម ​​បាន​អញ្ជើញ​ចូលរួមក្នុង​វេទិកា​សំខាន់​ ​ដើម្បី​ផ្លាស់ប្តូរ​នូវ​មតិយោបល់​ស្តីពីការអភិវឌ្ឍ​សេដ្ឋកិច្ចឌីជីថល ​ការតភ្ជាប់​ខាងភាព​ឆ្លាតវៃ ​និង​កិច្ចសហប្រតិបត្តិការ​ផ្តល់​ផលប្រយោជន៍គ្នា​ទៅវិញទៅមក។

 

      វេទិកា​នេះ​បាន​ធ្វើឡើងតាម​របៀប «​តាម​អនឡាញ+នៅនឹងកន្លែង»  ។ ​​​ក្នុង​វេទិកាមេ ​មន្ត្រី​និង​ភ្ញៀវកិត្តិយស​បាន​អញ្ជើញ​ថ្លែង​សន្ទរកថា​ដោយឡែកពីគ្នា ​​​«សៀវភៅស​ស្តីពី​ការកសាង​ក្វាំងស៊ី​ឌីជីថលនៃ​កំពង់​ផែ​ព័ត៌មាន​ចិន-អាស៊ាន»​ ​ក៏​ត្រូវបាន​ប្រកាស​ជាផ្លូវការផងដែរក្នុងវេទិកាមេផងដែរ​ ​ដែលបានពិព័ណនា​នូវលទ្ធផល​ដ័៏ចធ្លោ​នៃ​ការកសាង​ក្វាំងស៊ី​ឌីជីថល នៃ​កំពង់​ផែ​ព័ត៌មាន​ចិន-អាស៊ាន​។ ​ជាមួយគ្នា  ​ពិព័រណ៍​បច្ចេកវិទ្យាឌីជីថល​ចិន-អាស៊ាន​បាន​ធ្វើ​តាម​អនឡាញ  ​​ដែលត្រូវចែក​ជា​ វិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា​ជំនាន់ថ្មី  បច្ចេកទេសទំនាក់ទំនងតាម​ប្រព័ន្ធ5G ​ភាពវៃឆ្លាតសិប្បនិម្មិត ការផលិតបែបឆ្លាតវៃ​និងពាណិជ្ជកម្ម​អេឡិកត្រូនិច ទីក្រុងឆ្លាតវៃនិងការគ្រប់គ្រងសង្គម​ជាដើម។ ក្រៅពីនេះ ​វេទិកា​ក៏បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​​មួយ​ចំនួន បានប្រកាស​​សមទ្ធិផល​នៃ​ការកសាង​ផែនការ​មួយចំនួន។​

 

       សូមបញ្ជាក់ថា ​វេទិកា​លើកនេះ​បាន​​​ផ្តោត​សំខាន់​លើ​និន្នាការថ្មីនៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​​ភាពរីកចម្រើន​ឈានមុខ​នៃ​ការអភិវឌ្ឍ​បច្ចេកទេសព័ត៌មានវិទ្យា​ ​ក្នុងគោលបំណង​បង្ហាញ​នូវ​ ការអភិវឌ្ឍ​បែបច្នៃប្រឌិតថ្មីនៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថលចិន-អាស៊ាន  សមទ្ធផល​កសាងនៃចិនឌីជីថល  ​ដើម្បី​ជំរុញការផ្លាស់ប្តូរនយោបាយ ​ការតភ្ជាប់​​ហេដ្ឋារចនាសម្ព័ន្ធ ការទាក់ទងផ្នែកពាណិជ្ជកម្ម មូលនិធិ​និង​រវាងប្រជាជន​​ របស់​ប្រទេសចិន​​និង​បណ្តា​​ប្រទេស​អាស៊ា​ន​​​ឱ្យ​កាន់តែងាយស្រួល​  ​ក៏ដូចជា​​ចាប់ផ្តើម​ទំព័រ​ថ្មីនៃការច្នៃប្រឌិតថ្មី​សេដ្ឋកិច្ច​ឌីជីថល​រវាង​ចិន​និង​អាស៊ាន៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស
ព័ត៌មានរូបភាព ច្រើនទៀត >