ភ្ញៀវមកពីគ្រប់ទីកន្លែងលើពិភពលោក ដើម្បីចែករំលែកនូវពិព័រណ៍នាំចូលចិនអន្តរជាតិ។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៣នឹងប្រារព្ធធ្វើឡើងនៅទីក្រុងសៀងហៃថ្ងៃទី៤ខែវិច្ឆិកាខាងមុខ។នេះជាពិព័រណ៍ថ្នាក់ជាតិទីមួយដែលមានប្រធានបទស្តីពីការនាំចូលលើពិភពលោកក្រោមបរិបទជំងឺកូវីដ១៩។អំឡុងពេលពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ អ្នកសារព័ត៌មាននៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងនាំប្រជាជនលើពិភពលោកស្វែងយល់ពីសាលតាំងពិព័រណ៍ធំៗចំនួន៦ សន្ទនាគ្នាជាមួយCEOនៃសហគ្រាសកំពូល៥រយលើពិភពលោក មានការផ្សាយដំណឹងនៅកន្លែងផ្ទាល់ ក៏មានការបកស្រាយដោយឯកទេសនិងការធ្វើអន្តរកម្មតាមអនឡាញនិងក្រៅបណ្តាញដោយគ្រប់ជ្រុងជ្រោយតាមរយៈទម្រង់ប្រព័ន្ធ5G+4Kផងដែរ៕