孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតអំពីការប្រឌិតបែបវិទ្យាសាស្ត្ររបស់ចិនឆ្នាំ២០២០បានបង្ហាញនូវ “ចំណាប់អារម្មណ៍ចក្ខុវិស័យដ៏អធិកអធមផ្នែករឿងប្រឌិតបែបវិទ្យាសាស្ត្រ”

2020-11-02 16:04:42 cri

មហាសន្និបាតអំពីការប្រឌិតបែបវិទ្យាសាស្ត្ររបស់ចិនឆ្នាំ២០២០បានបង្ហាញនូវ “ចំណាប់អារម្មណ៍ចក្ខុវិស័យដ៏អធិកអធមផ្នែករឿងប្រឌិតបែបវិទ្យាសាស្ត្រ”

    កាលពី​ថ្ងៃទី១​​ខែវិចិ្ឆកា​ មហាសន្និបាត​អំពីរឿង​ប្រឌិតបែប​វិទ្យាសាស្ត្រ​របស់ចិន​ឆ្នាំ២០២០​ដែល​ផ្តួចផ្តើម​រៀបចំ​ដោយសមាគម​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យារបស់ចិន​និងរដ្ឋបាល​ក្រុងប៉េកាំង​បានបើកធ្វើ​នៅសួន​ឧស្សាហកម្ម​ដែកថែបរដ្ឋធានី​ខណ្ឌ ​Shijingshan ​ក្រុងប៉េកាំង ។​ ឆ្លងតាម​រយៈ​ការរៀបចំ​​​តាមរបៀប​អនឡាញនិង​របៀប​​​ជាក់ស្តែង​បាន​នាំមកនូវ ​“ចំណាប់​អារម្មណ៍​ចក្ខុវិស័យ​ដ៏អធិកអធម​ផ្នែក​រឿងប្រឌិតបែប​វិទ្យាសាស្ត្រ​”មួយលើកដល់​ប្រជាពលរដ្ឋ​តាមរយៈ​សកម្មភាព​ប្រកបដោយ​លក្ខណៈពិសេស​ដ៏សម្បូរបែប​ដូចជា ​វេទិកាប្រធានបទ​ពិសេស ​ពិព័រណ៍សិល្បៈ​ប្រឌិតបែប​វិទ្យាសាស្ត្រ​និងការចាក់បញ្ចាំង​ភាពយន្ត​​ប្រឌិតបែប​វិទ្យាសាស្ត្រចិន​និងអន្តរជាតិ​ជាដើម ។

មហាសន្និបាតអំពីការប្រឌិតបែបវិទ្យាសាស្ត្ររបស់ចិនឆ្នាំ២០២០បានបង្ហាញនូវ “ចំណាប់អារម្មណ៍ចក្ខុវិស័យដ៏អធិកអធមផ្នែករឿងប្រឌិតបែបវិទ្យាសាស្ត្រ”

មហាសន្និបាតអំពីការប្រឌិតបែបវិទ្យាសាស្ត្ររបស់ចិនឆ្នាំ២០២០បានបង្ហាញនូវ “ចំណាប់អារម្មណ៍ចក្ខុវិស័យដ៏អធិកអធមផ្នែករឿងប្រឌិតបែបវិទ្យាសាស្ត្រ”

    ពិព័រណ៍អំពី​ផលិតផលថ្មី​និង​បច្ចេកវិទ្យាថ្មី​ដែលច្នៃប្រឌិតថ្មី​ដោយ​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា​ បានបង្ហាញនូវ​សមិទ្ធផលខាង​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាឈានមុខ​លើវិស័យ​មួយចំនួន​ដូច​ជា ​​​ព័ត៌មានវិទ្យា​ជំនាន់​ថ្មី​ ផលិតកម្មកំពូល ​សម្ភារៈថ្មី​ និងភាព​វៃឆ្លាតសិប្បនិម្មិត​ជាដើម ។

មហាសន្និបាតអំពីការប្រឌិតបែបវិទ្យាសាស្ត្ររបស់ចិនឆ្នាំ២០២០បានបង្ហាញនូវ “ចំណាប់អារម្មណ៍ចក្ខុវិស័យដ៏អធិកអធមផ្នែករឿងប្រឌិតបែបវិទ្យាសាស្ត្រ”

    តាម​របាយការណ៍​ស្តីពីឧស្សាហកម្ម​​ប្រឌិតបែប​វិទ្យាសាស្ត្រ​របស់ចិន​ឆ្នាំ២០២០​ដែល​ប្រកាសក្នុង​មហាសន្និបាត​ឱ្យដឹងថា​ នៅឆ្នាំ២០១៩​ ទំហំទឹកប្រាក់នៃ​ការលក់សំបុត្រ​​ភាពយន្ត​​ប្រឌិតបែប​វិទ្យាសាស្ត្រនៅ​ទីផ្សារប្រទេសចិន​គឺ១ម៉ឺន៩ពាន់​៥រយ១១លាន​យាន់ប្រាក់ចិន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស