邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្នាដៃអំពីការដែលកងទ័ព​​ស្ម័គ្រចិត្ត​ប្រជាជនចិន​ជួយ​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំង​នឹងការ​ឈ្លានពាន​របស់​អាមេរិក​​​បានផ្សព្វផ្សាយជាលើកដំបូងនៅក្រុងប៉េកាំង

2020-10-25 20:40:50

ស្នាដៃអំពីការដែលកងទ័ព​​ស្ម័គ្រចិត្ត​ប្រជាជនចិន​ជួយ​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំង​នឹងការ​ឈ្លានពាន​របស់​អាមេរិក​​​បានផ្សព្វផ្សាយជាលើកដំបូងនៅក្រុងប៉េកាំង_fororder_微信图片_20201025184552

ស្នាដៃប្រធានបទដើម្បីរំលឹកខួបទី ៧០​ នៃ​​ការដែលកងទ័ព​​ស្ម័គ្រចិត្ត​ប្រជាជនចិន​ជួយ​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំង​នឹងការ​ឈ្លានពាន​របស់​អាមេរិក ​​​បានត្រូវ​ផ្សព្វផ្សាយជាលើកដំបូងនៅទីក្រុងប៉េកាំងនាថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២០នេះ ។ ​លោក Shen Haixiong អនុរដ្ឋមន្ត្រី​ក្រសួង​ឃោសនា​នៃមជ្ឈិម​បក្ស​កុម្មុយនិស​ចិន  អគ្គនាយក​ នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​CMG បាន​អញ្ជើញ​ចូលរួម​ពិធី​ចេញផ្សាយ។

ស្នាដៃអំពីការដែលកងទ័ព​​ស្ម័គ្រចិត្ត​ប្រជាជនចិន​ជួយ​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំង​នឹងការ​ឈ្លានពាន​របស់​អាមេរិក​​​បានផ្សព្វផ្សាយជាលើកដំបូងនៅក្រុងប៉េកាំង_fororder_微信图片_20201025184557

ដើម្បីរំលឹក​ខួប​ទី ៧០ នៃ​ការដែលកងទ័ព​​​​ស្ម័គ្រចិត្ត​ប្រជាជនចិន​ជួយ​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំង​នឹងការ​ឈ្លានពាន​របស់​អាមេរិក ​​​នាកន្លងនេះ ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​បាន​ថតនិង​ផលិត​ភាពយន្តឯកសាររឿង  « វីរជន » «ដើម្បីសន្តិភាព» « ជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក ដើម្បីការពារមាតុប្រទេសជាតិ » ​និង «​រាត្រីសមោសរ​សំដែងសិល្បៈ​ ដើម្បី​រំលឹក​ខួបទី ៧០ នៃ​ការដែល​​កងទ័ពស្មគ្រចិត្ត​​ប្រជាជនចិន​ជួយ​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំង​នឹងការ​ឈ្លានពាន​របស់​អាមេរិក » ។ ប៉ុន្មាន​ថ្ងៃកន្លងនេះ ស្នាដៃ​ទាំង ៤ នេះ​បាន​​ត្រូវ​ចាក់បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍ រលកវិទ្យុសំឡេង ​និង​ប្រព័ន្ធ​បណ្តាញ​សារព័ត៌មានថ្មី​ ទទួលបាន​ការគាំទ្រ​និងកោតសរសើរ​យ៉ាង​ខ្លាំងពី​មជ្ឈដ្ឋានទាំងអស់​ សរុបបានទាក់ទាញ​ទស្សនកជន​ចំនួនជាង ១៩០០​ លាន​នាក់ចូលរួមតាមដានទស្សនា​។  ដើម្បី​ឆ្លើយតបនឹង​សំណូមពរ​របស់​សាធារណជន ​ស្នាដៃទាំង ៤ នេះ​នឹងចេញផ្សាយ​​ជាផ្លូវការនៅទូទាំង​ពិភពលោក ចាប់​ពីថ្ងៃនេះ។

ស្នាដៃអំពីការដែលកងទ័ព​​ស្ម័គ្រចិត្ត​ប្រជាជនចិន​ជួយ​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំង​នឹងការ​ឈ្លានពាន​របស់​អាមេរិក​​​បានផ្សព្វផ្សាយជាលើកដំបូងនៅក្រុងប៉េកាំង_fororder_微信图片_20201025184601

ស្នាដៃទាំង ៤ នេះ នឹងត្រូវ​បកប្រែ​ផលិត​ជា​ច្រើន​ភាសា មានដូចជា ភាសាអង់គ្លេស ​ភាសាបារាំង ភាសាអេស្ប៉ាញ់ ​ភាសាអារ៉ាប់ ​ភាសា​រុស្ស៊ី​ជាដើម ​ដែលនឹង​ចេញផ្សាយ​​នៅ​ ​សកលលោក​ ។ ​ថែមពីនេះទៀត ​CMGនឹង​ផ្អែក​វេទិការនៃសហគមន៍កិច្ចសហប្រតិបត្តិការទូរទស្សន៍អន្តរជាតិតាមផ្លូវសូត្រ ​​សហរៀបចំ​ការចាក់ផ្សាយ​អន្តរជាតិ​ជាមួយ​សមាជិក​ចំនួន ១៣៣ នៃអង្គការនេះ ដែលបាន​គ្រប់ដណ្តប់​ប្រទេសនិងតំបន់​ចំនួន ៥៩ ។

ស្នាដៃអំពីការដែលកងទ័ព​​ស្ម័គ្រចិត្ត​ប្រជាជនចិន​ជួយ​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំង​នឹងការ​ឈ្លានពាន​របស់​អាមេរិក​​​បានផ្សព្វផ្សាយជាលើកដំបូងនៅក្រុងប៉េកាំង_fororder_微信图片_20201025184612

សូមបញ្ជាក់ថា ​រឿងភាគឯកសារ​ «វីរជន» មាន ៦ ភាគ ​បានសម្ភាសន៍​អតីតយុទ្ធជន​ចាស់ៗនៃ​កងទ័ព​ស្មគ្រចិត្ត​ជាង១០០នាក់ ​ដើម្បី​បង្ហាញ​ជាថ្មី​ នូវ​សកម្មភាព​ដែល​ប្រជាជន​ចិន​ទូទាំងប្រទេស រួមចិត្តរួមថ្លើម​គ្នា ​ដើម្បី​ជួយកូរ៉េខាងជើង​ប្រឆាំង​អាមេរិក ​។

​ ភាពយន្ត​ឯកសារ «ដើម្បីសន្តិភាព» ​មាន​ ៦ ភាគ បាន​និទាន​រឿង​ប្រវត្តិសាស្ត្រ​​ដោយ​តាមរយៈ​បទយកការណ៍​និង​​បទ​វិភាគ  ដើម្បី​ផ្សព្វផ្សាយ​សរសើរ​​ជ័យ​ជំនះ​ដ៏​មហាសចារ្យ​ នៃ​សង្គ្រាម​ជួយកូរ៉េ​ខាង​ជើង​ប្រឆាំង​ការឈ្លានពាន​របស់​អាមេរិក។ ​

រឿងឯកសារ​ « ជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក ដើម្បីការពារមាតុប្រទេសជាតិ » មាន​ ២០ ភាគ ។ ​បានផ្តោត​លើ​ចក្ខុវិស័យ​អន្តរជាតិ ​បាន​បង្ហាញ​ឃ្លីប​វីដេអូនិងក្រសាស​​ឯកសារប្រវត្តិសាស្ត្រ​ដ៏មានតម្លៃ ការពន្យល់​ប្រវត្តិសាស្ត្រ​​​នៃ​វត្ថុបុរាណ ក្នុងបំណង​បូកសរុប​ដោយ​គ្រប់​ជ្រុងជ្រោយ ​នូវ​ដំណាក់កាល​ពីដើមដល់ចប់​ នៃ​ប្រវត្តិសាស្ត្រ​សង្គ្រាមនេះ។ ​

ចំណែកឯ​រាត្រីសមោសរ​សំដែង​សិល្បៈ​ បានរៀបចំ​តាម​ពហុវិធី ​​​ ដូចជា​ល្ខោនប្រពៃណីចិន ​ភ្លេងស៊ីនហ្វូនី ជាដើម ​ដើម្បី​បង្ហាញ​នូវ​ដំណើរ​ដ៏អស្ចារ្យ​ដែល​កងទ័ព​ស្មគ្រ​ចិត្ត​ប្រជាជន​ចិន  ​ប្រយុទ្ធប្រឆាំង​នឹងសត្រូវ​ដើម្បី​រក្សាគាំពារ​សន្តិភាពអន្តរជាតិ៕​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស