徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពាក្យសន្យារបស់មេដឹកនាំកំពូលចិនក្នុងមហាសន្និបាតអង្គការសហប្រជាជាតិបានលើកទឹកចិត្តដល់ពិភពលោកក្នុងប្រតិបត្តិការអាកាសធាតុ

2020-09-24 15:55:42 cri

    ខ្លឹមសារ​អំពី​ការទប់ទល់នឹង​បម្រែបម្រួល​អាកាសធាតុ​ដែល​លើកឡើង​ក្នុងសុន្ទរកថា​របស់លោកស៊ីជីនភីង ប្រធានរដ្ឋចិន​ក្នុងការជជែកដេញដោល​ជាទូទៅ​នៃមហាសន្និបាត​អង្គការ​សហប្រជាតិ​លើកទី ៧៥ ត្រូវបាន​ប្រព័ន្ធ​សារព័ត៌មាន​អន្តរជាតិ​យកចិត្តទុកដាក់ ។ មានអ្នកជំនាញការ​លោកខាងលិច​ថ្លែងថា ពាក្យសន្យា​របស់ចិន​បានលើកទឹកចិត្ត​ដល់ពិភពលោក​ក្នុងប្រតិបត្តិការ​អាកាសធាតុ ។

    ឥស្សរជន​មជ្ឈដ្ឋាននានា​នៃប្រទេស​ជាច្រើន​បានវាយតម្លៃខ្ពស់​ចំពោះ​ពាក្យសន្យា​របស់ចិន​ដែលថា ការបញ្ចេញ​ឧស្ម័ន​កាបូនិក​នឹងឈានដល់​ចំណុចកំពូល​នៅមុនឆ្នាំ ២០៣០ ហើយ​ខិតខំ​សម្រេច​អព្យាក្រឹត​កាបូន​ឱ្យបាន​មុនឆ្នាំ ២០៦០ ។

    ទីភ្នាក់ងារព័ត៌មាន​Bloomberg​ចេញផ្សាយ​អត្ថបទ​ក្រោមចំណង​ជើងថា ប្រទេសចិន​បានធ្វើពាក្យសន្យា​អំពី​​អព្យាក្រឹត​កាបូន​ខ្លាំង​ជាងអាមេរិក ហើយបាន​ក្រើនរំលឹកថា អាមេរិក​ដែលជា​ប្រទេសបញ្ចេញកាបូន​សរុប​ច្រើនបំផុត​ក្នុងប្រវត្តិសាស្ត្រ គឺលើសពី​ការបញ្ចេញ​បូក​នៃប្រទេសចិន អាល្លឺម៉ង់​និង​អង់គ្លេស​ទៅទៀត ប្រហែលនឹង​ដកចេញពីកិច្ចព្រមព្រៀង​ប៉ារីស​ជាផ្លូវការ​ក្រោយពី​ការបោះឆ្នោតសកល​នៅខែវិច្ឆិកា ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស