孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#AboutXi#ការការពារសុខភាពរបស់ប្រជាជនបានក្លាយជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាអាទិភាពរបស់ប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ

2020-09-23 17:22:24 cri

តើអ្វីជាការអភិវឌ្ឍន៍អាទិភាពរបស់ប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ?កាលពីថ្ងៃទី២២ខែកញ្ញា​​   លោកស៊ីជីនភីងមេដឹកនាំកំពូលរបស់ប្រទេសចិនបានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំសន្ទនាជាមួយអ្នកជំនាញនិងតំណាងនៃវិស័យអប់រំ​​ វប្បធម៌ ​សុខភាពនិងកីឡានៅទីក្រុងប៉េកាំងថា  ​ប្រទេសចិនគួរតែផ្តល់សុខភាពរបស់ប្រជាជនក្នុងឋានៈយុទ្ធសាស្ត្រអភិវឌ្ឍន៍អាទិភាពក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ   អភិវឌ្ឍយ៉ាងពេញទំហឹងនូវកិច្ចការសុខភាពនិងសុខាភិបាល ​ បង្កើនល្បឿននូវការកសាងប្រទេសខ្លាំងលើវិស័យកីឡា  បន្តលើកកម្ពស់អារម្មណ៍ទទួលបាន ​សុភមង្គលនិងសុវត្ថិភាពរបស់ប្រជាជន។

#AboutXi#ការការពារសុខភាពរបស់ប្រជាជនបានក្លាយជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាអាទិភាពរបស់ប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ_fororder_១_meitu_1

បច្ចុប្បន្ននេះ​​  ជំងឺកូវីដ១៩នៅតែបន្តរាលដាលនៅលើសកលលោក។ប្រទេសចិនដែលទទួលបានលទ្ធផលដ៏សំខាន់ក្នុងការគ្រប់គ្រងជំងឺឆ្លងកំពុងរៀបចំផែនការអភិវឌ្ឍន៍ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ។នៅក្នុងកិច្ចប្រជុំដែលរៀបចំសន្ទនានៅថ្ងៃទី២២ខែកញ្ញានោះ​​​​​​   លោកស៊ីជីនភីងបានសង្កត់ធ្ងន់ថា  ត្រូវពង្រឹងការកសាងក្រុមធនធានមនុស្សផ្នែកសុខាភិបាល     ពង្រឹងការងារកីឡានៅតាមសាលារៀន ​   និងជំរុញការអភិវឌ្ឍដោយសម្របសម្រួលគ្នារវាងនៃការសិក្សាវប្បធម៌និងការហាត់ប្រាណកីឡា៕

#AboutXi#ការការពារសុខភាពរបស់ប្រជាជនបានក្លាយជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាអាទិភាពរបស់ប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ_fororder_២_meitu_2

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស