邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកផ្តល់បទសម្ភាសន៍ចំនួន87%នៃកិច្ចសន្ទនាពិភពលោករបស់អ.ស.ប.៖ កិច្ចសហប្រតិបត្តិការជាសកលមានសារៈសំខាន់ណាស់ចំពោះការឆ្លើយតបនឹងបញ្ហាប្រឈម

2020-09-22 15:27:15

អ្នកផ្តល់បទសម្ភាសន៍ចំនួន87%នៃកិច្ចសន្ទនាពិភពលោករបស់អ.ស.ប.៖  កិច្ចសហប្រតិបត្តិការជាសកលមានសារៈសំខាន់ណាស់ចំពោះការឆ្លើយតបនឹងបញ្ហាប្រឈម_fororder_1126522795_16007528869611n

      ​របាយការណ៍​នៃ​សកម្មភាព​សន្ទនា​ពិភពលោក​ដែល​​អង្គការ​សហប្រជាជាតិ​ទើប​បាន​​ចេញផ្សាយ​នា​ថ្ងៃទី 21 ​ខែកញ្ញា​បាន​បង្ហាញ​ឱ្យ​ឃើញថា   ​​អ្នកផ្តល់បទសម្ភាសន៍​ចំនួន 87% ​បាន​សម្គាល់​ឃើញ​​ថា  ​កិច្ចសហប្រតិបត្តិការ​​ជា​សកល​​មាន​សារៈ​សំខាន់​ណាស់​ក្នុងការ​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​នា​ពេលបច្ចុប្បន្ន​ ​​ចំណែកឯ​សភាពការណ៍​រាលដាល​នៃ​ជំងឺ​កូវីដ​19​បាន​ធ្វើ​ឱ្យ​​កិច្ចសហប្រតិបត្តិការអន្តរជាតិ​ក្លាយជា​កិច្ចការ​កាន់តែ​បន្ទាន់​​ថែម​ទៀត​។

      អង្គការ​សហប្រជាជាតិ​​បាន​ចាប់ផ្តើម​​ធ្វើ​​សកម្មភាព​សន្ទនា​និង​ស្ទង់មតិ​ស្តីពី​​អនាគត​នៃ​មនុស្សជាតិ​នៅទូទាំង​ពិភពលោក​ចាប់ពី​ខែមករា ឆ្នាំ 2020 មក​។ ​គិតត្រឹម​ថ្ងៃទី21 ខែកញ្ញា​ ​​​មនុស្ស​​ចំនួនជាង​ ​100 ​ម៉ឺន​នាក់​​ដែល​ប្រកប​អាជីព​និង​មកពី​​មជ្ឈដ្ឋាន​ខុសៗគ្នា​​នៅ​​ទូទាំង​ពិភពលោក​​​បាន​ចូលរួម​ក្នុង​សកម្មភាព​មួយនេះ។

      របាយការណ៍​ខាងលើ​​បានបង្ហាញ​ទៀតថា    ​​អ្នកផ្តល់​បទសម្ភាសន៍​ចំនួន​ 60%  ​​បាន​សម្គាល់​ថា  ​​អង្គការ​សហប្រជាជាតិ​​បាន​ជួយ​ឱ្យ​ពិភពលោក​កាន់តែ​ល្អបវរ​​ ​ខណៈ​អ្នកផ្តល់បទសម្ភាសន៍​ចំនួន 74%  ​​បាន​យល់ឃើញថា  ​​ក្នុង​ពេល​ឆ្លើយតប​នឹង​​បញ្ហា​ប្រឈម​ជា​សកកល​​មិន​អាច​គ្មាន​វត្តមាន​របស់​​អង្គការ​សហប្រជាជាតិ​​នោះទេ​។ ​ព្រមពេលជាមួយនេះ ​អ្នកផ្តល់​បទសម្ភាសន៍​បាន​បង្ហាញ​ការរំពឹង​ទុក​​ថា​ អង្គការ​សហប្រជាជាតិ​​នឹង​​ធ្វើ​កំណែទម្រង់​និងការ​ច្នៃប្រឌិត​ថ្មី  ​, ​ក្នុង​សតវត្សរ៍​ទី21 ​អង្គការ​សហប្រជាជាតិ​​​នឹង​​កាន់តែ​ប្រកប​ដោយ​​​បរិយាប័ន្ន ​កាន់តែ​មានតុល្យភាព​​ ​មាន​ទំនួលខុសត្រូវ​កាន់តែច្រើន ​ក៏ដូចជា​​បំពេញ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាពកាន់តែ​ខ្ពស់​៕​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស