#About Xi#លោកស៊ីជីនភីងប្រធានរដ្ឋចិនថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៧៥ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ
កាលពីថ្ងៃទី២១ខែកញ្ញា លោកស៊ីជីនភីងប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួប៧៥ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ។
លោកស៊ីជីនភីងបានចង្អុលបង្ហាញថា កាលពី៧៥ឆ្នាំមុន ប្រជាជននៅលើពិភពលោកបានឆ្លងកាត់ការតស៊ូប្រយុទ្ធដោយបង្ហូរឈាមនៅសមរភូមិ យកបានជ័យជម្នះដ៏អស្ចារ្យនៃសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។នេះគឺជាជ័យជម្នះរបស់យុត្តិធម៌និង ប្រជាជន។អង្គការសហប្រជាជាតិបានបង្កើតឡើងបន្ទាប់ពីមនុស្សជាតិបានឆ្លងកាត់សង្គ្រាមដ៏ទុក្ខវេទនាពីរដងមុនទស្សវត្សរ៍៥០នៃសតវត្ស៍មុន ហើយបានឆ្លងដំណើរអស្ចារ្យអស់យៈពេល៧៥ឆ្នាំ។សន្តិភាពនិងការអភិវឌ្ឍនៃពិភពលោកបានបើកទំព័រថ្មី។
រយៈពេល៧៥ ឆ្នាំនៃអង្គការសហប្រជាជាតិជារយៈពេល ៧៥ ឆ្នាំនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់សង្គមមនុស្សជាតិ។យើងបានឆ្លងកាត់ការអភិវឌ្ឍបចេកវិទ្យានិងបដិវត្តឧស្សាហកម្មយ៉ាងស៊ីជម្រៅនិងទូលំទូលាយ ហើយកំពុងឈានចូលបដិវត្តបច្ចេកវិទ្យានិងការផ្លាស់ប្តូរឧស្សាហកម្មជុំថ្មីដែលមានក្របខ័ណ្ឌកានតែធំនិងកម្រិតកាន់តែស៊ីជម្រៅ កម្លាំងផលិតកម្មសង្គមរបស់ពិភពលោកត្រូវបានរំដោះនិងអភិវឌ្ឍយ៉ាងខ្លាំងហើយសមត្ថភាពរបស់មនុស្សជាតិក្នុងការយកជ័យជម្នះលើឧបសគ្គនិងការកែទម្រង់ពិភពលោកបានលើកកម្ពស់យ៉ាងខ្លាំង។
រយៈពេល៧៥ ឆ្នាំនៃអង្គការសហប្រជាជាតិជារយៈពេល៧៥ ឆ្នាំនៃការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនៃស្ថានភាពអន្តរជាតិ។ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទទួលបានការ រំដោះប្រទេសនិងឯករាជ្យជាតិ មានប្រជាជនជាង ១ ពាន់លាននាក់បានរួចផុតពីភាពក្រីក្រ ហើយមានមនុស្សរាប់ពាន់លាននាក់កំពុងឈានចូលដំណើរទំនើបភាវូបនីយកម្ម ប្រការងនេះបានបង្កើនកម្លាំងសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោកយ៉ាងខ្លាំងហើយបានផ្លាស់ប្តូរនិម្មាបនកម្មនៃពិភពលោកយ៉ាងស៊ីជម្រៅ ។
រយៈពេល៧៥ឆ្នាំនៃអង្គការសហប្រជាជាតិ ជារយៈពេល៧៥ឆ្នាំដែលពហុភាគីនិយមវិវឌ្ឍរីកចម្រើនយ៉ាងលឿន។ បញ្ហានៅលើពិភពលោកគឺមានច្រើនណាស់ហើយក៏ធំណាស់ដែរ បញ្ហាប្រឈមជាសកលក៏កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែរ គប្បីហើយក៏មានតែអាចដោះស្រាយបានតាមរយៈកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ។ កិច្ចការលើផ្ទៃអន្តរជាតិដោះស្រាយតាមរយៈការពិគ្រោះពិភាក្សាជាមួយគ្នា ការរួមសុខរួមទុក្ខបានក្លាយទៅជាគំនិតឯកភាពរួមនៃសហគមន៍អន្តរជាតិ។ ក្រោយពីព្យុះភ្លៀងទើបមានឥន្ទនូ។ ក្រោយពីការសាកល្បងម្តងហើយម្តងទៀត អង្គការសហប្រជាជាតិនៅតែពោរពេញទៅដោយកម្លាំងរស់រវើក ដែលរ៉ាប់រងនូវបំណងប្រាថ្នារបស់ប្រជាជនជាង ៧០០០ លាននាក់ដែលចង់បានការរស់នៅប្រកបដោយការរំពឹងទុកចំពោះជីវភាពល្អបវររបស់ប្រជាជនជាង ៧០០០ លាននាក់ ធម្មនុញ្ញអង្គការសហប្រជាជាតិនៅតែជាការធានាដ៏សំខាន់សម្រាប់សន្តិភាពនិងការអភិវឌ្ឍនៃពិភពលោកដដែល។
លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់បម្រែបម្រួលធំៗដែលពុំធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងទៅ សភាពការណ៍រីករាយដាលនៃជំងឺកូវីដ១៩ដែលស្រាប់តែកើតមានឡើងជាបញ្ហាប្រឈមដ៏តឹងរ៉ឹងមួយលើកចំពោះពិភពលោកទាំងមូល។ មនុស្សជាតិបានឈានចូលយុគសម័យថ្មីដែលតភ្ជាប់គ្នា ផលប្រយោជន៍និងជោគវាសនារបស់បណ្តាប្រទេសនានាគឺតភ្ជាប់គ្នាយ៉ាងស្អិតល្មួត។ ការគំរាមកំហែងនិងការសាលក្បងជាសកលគឺត្រូវការការឆ្លើយតបជាសកលយ៉ាងខ្លាំងក្លា។ ស្ថិតចំពោះមុខនឹងគំរាមកំហែងនិងបញ្ហាប្រឈមជាសកលត្រូវការការទប់ទល់ជាសកល ។ ប្រឈមមុខនឹងសភាពការណ៍ថ្មីនិងបញ្ហាប្រឈមថ្មី យើងត្រូវតែគិតពិចារណាយ៉ាងម៉ឺងម៉ាត់ថា តើពិភពលោកត្រូវការអង្គការសហប្រជាជាតិយ៉ាងណាមួយ? ក្រោយពីបញ្ចប់ជំងឺកូវីដ១៩ តើអង្គការសហប្រជាជាតិត្រូវដើរតួនាទីដោយរបៀបណា?
លោកស៊ីជីនភីងបានលើកឡើងសំណើរ ៤ ចំណុចអំពីបញ្ហានេះ ។
ទី ១ ប្រកាន់ខ្ជាប់យុត្តិធម៌ ។ ប្រទេសធំនិងតូចគោរពគ្នានិងស្មើគ្នាគឺជាតម្រូវការនៃវឌ្ឍនភាពយុគសម័យ ក៏ជាគោលការណ៍ចម្បងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ។ ប្រទេសណាមួយសុទ្ធតែគ្មានអំណាចទទួលខុសត្រូវចំពោះកិច្ចការអន្តរជាតិទាំងអស់ សម្រេចជោគវាសនាប្រទេសដទៃនិងផ្តាច់មុខឧត្តមភាពអភិវឌ្ឍន៍នោះទេ ក៏កាន់តែមិនអាចធ្វើតាមតែទំនើងចិត្ត អនុវត្តអនុត្តរភាពនិយមនោះដែរ ។ ឯកតោភាគីនិយមមិនមានច្រកចេញទេ ត្រូវតែប្រកាន់ខ្ជាប់ការពិគ្រោះពិភាក្សាជាមួយគ្នា កសាងជាមួយគ្នានិងចែករំលែកជាមួយគ្នា អាស្រ័យដោយបណ្តាប្រទេសនានារួមគ្នាគាំពារសន្តិសុខជាទូទៅ រួមគ្នាចែករំលែកសមិទ្ធផលអភិវឌ្ឍន៍ រួមគ្នាក្តាប់វាសនាពិភពលោក ។ ត្រូវតែលើកកម្ពស់យ៉ាងប្រាកដប្រជានូវលក្ខណៈតំណាងនិងសិទ្ធិបញ្ចេញមតិរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងអង្គការសហប្រជាជាតិ ធ្វើឱ្យអង្គការសហប្រជាជាតិអាចបង្ហាញពីផលប្រយោជន៍និងគោលបំណងរបស់ប្រទេសភាគច្រើនដោយកាន់តែមានតុល្យភាព ។
ទី ២ អនុវត្តការគ្រប់គ្រងតាមច្បាប់ ។ កម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាចាតិគឺជាប្រការដែលត្រូវតែគោរពជាមូលដ្ឋានសម្រាប់ដំណោះស្រាយទំនាក់ទំនងអន្តរជាតិ ក៏ជាមូលដ្ឋានសំខាន់នៃស្ថិរភាពរបៀបរាបរយអន្តរជាតិដែរ ចាំបាច់ត្រូវតែគាំពារដោយម៉ឺងម៉ាត់មិនងាករេ ។ ទំនាក់ទំនងនិងផលប្រយោជន៍នៃបណ្តាប្រទេសនានាមានតែសម្របសម្រួលដោយរបបនិងបទបញ្ញត្តិ មិនអាចស្តាប់តាមតែប្រទេសខ្លាំងនោះទេ ។
ប្រទេសចិនធំៗកាន់តែត្រូវនាំមុខធ្វើជាជាអ្នកផ្តួចផ្តើមនិងគាំពារនីតិរដ្ឋអន្តរជាតិ គោរពតាមកិច្ចសន្យា មិនធ្វើលើកលែងនិយម មិនអនុវត្តស្តង់ដារពីរ ហើយក៏មិនអាចមួលបង្កាច់ច្បាប់អន្តរជាតិ រំលោភបំពានផលប្រយោជន៍ស្របច្បាប់របស់ប្រទេសដទៃ ក៏ដូចជាបំផ្លិចបំផ្លាញសន្តិភាពនិងស្ថិរភាពអន្តរជាតិដោយយកលេសនីតិរដ្ឋផងដែរ។
ទី៣គឺ ជំរុញកិច្ចសហប្រតិបត្តិការ។ ការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាគោលបំណងដើមនៃការបង្កើតអង្គការសហប្រជាជាតិ ហើយក៏ជាកម្មវត្ថុសំខាន់នៃធម្មនុញ្ញអង្គការសហប្រជាជាតិដែរ។ ការពឹងផ្អែកលើគំនិតសង្គ្រាមត្រជាក់ គូសខ្សែបន្ទាត់ដោយមនោគមវិជ្ជា និងលេងល្បែងផលបូកសូន្យ វាមិនគ្រាន់តែមិនអាចដោះស្រាយបញ្ហារបស់ប្រទេសខ្លួនប៉ុណ្ណោះទេ ហើយក៏មិនអាចទប់ទល់នឹងការសាកល្បងរួមដែលមនុស្សលោកប្រឈមមមុខ។ អ្វីៗដែលយើងត្រូវតែធ្វើនោះគឺជំនួសការប៉ះទង្គើចដោយកិច្ចសន្ទនា ជំនួសការបង្ខិតបង្ខំដោយកិច្ចពិគ្រោះពិភាក្សា ក៏ដូចជាជំនួសផលបូកសូន្យដោយភាពឈ្នះ-ឈ្នះ តភ្ជាំប់ផលប្រយោជន៍របស់ប្រទេសខ្លួនជាមួយផលប្រយោជន៍រួមរបស់ប្រទែសនានា ខិតខំប្រឹងប្រែងពង្រីកចំណុចប្រសព្វនៃផលប្រយោជន៍រួមរបស់ប្រទេសនានា ដើម្បីកសាងគ្រួសារធំអន្តរជាតិដែលចុះសម្រុងះគ្នានិងកិច្ចសហប្រតិបត្តិការ។
ទី៤គឺផ្តោតសំខាន់ទៅលើប្រតិបត្តិការ។ ការអនុវត្តពហុនិយម មិនអាចគ្រាន់តែនិយាយប៉ុណ្ណោះទេ គឺត្រូវធ្វើប្រតិបត្តិការជាក់ស្តែង មិនអាចគ្រាន់តែចេញវេជ្ជបញ្ជាថ្នាំតែគ្មានប្រសិទ្ធភាពនោះ ទេ។អង្គការសហប្រជាជាតិត្រូវចាត់ទុកការដោះស្រាយបញ្ហាជាចំណុចផ្តើម ចាត់ទុកសមិទ្ធផលជាទិសដៅ ជំរុញដោយមានតុល្យភាពនូវសន្តិសុខ ការអភិវឌ្ឍន៍និងសិទ្ធិមនុស្ស។
ជាពិសេសត្រូវចាត់ទុកការអនុវត្ត«របៀបវារៈនៃការអភិវឌ្ឍចេរភាពឆ្នាំ2030» ជាឱកាស តម្លល់ទុកការឆ្លើយតបបញ្ហាសន្តិសុខមិនប្រពៃណីដូចជាបញ្ហាសុខាភិបាលសាធារណៈជាដើម ជាទឹសដៅការងារអទិភាពនៃអង្គការសហប្រជាជាតិ ចាត់ទុកបញ្ហាអភិវឌ្ឍន៍ក្នុងឋានៈកាន់តែសំខាន់ក្រោមក្រប់ខ័ណ្ឌម៉ាក្រូពិភពលោក ដើម្បីកាន់តែយកចិត្តទុកដាក់ក្នុងការជំរុញនិងការការពារសិទ្ធិរស់រានមានជីវិតនិងសិទ្ធិអភិវឌ្ឍន៍។
លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ប្រទេសចិនជាប្រទេសទីមួយដែលបានចុះហត្ថលេខាលើរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ ចិនជាប្រទេសសមាជិកបង្កើតអង្គការសហប្រជាជាតិ និងជាប្រទេសកំពុងអភិវឌ្ឍន៍តែមួយគត់របស់សមាជិកអចិន្ត្រៃយន៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ យើងនឹងធ្វើជាអ្នកអនុវត្តពហុភាគីនិយមជានិច្ច សកម្មចូលរួមការធ្វើកំណែទម្រង់និងការកសាងប្រព័ន្ធអភិបាលកិច្ចពិភពលោក ថែរក្សាយ៉ាងម៉ឺងម៉ាត់នូវប្រព័ន្ធអន្តរជាតិដែលតម្កល់ទុកអង្គការសហប្រជាជាតិជាស្នូល ថែរក្សាយ៉ាងម៉ឺងម៉ាត់នូវសណ្តាប់ធ្នាប់អន្តរជាតិដែលចាត់ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន ក៏ដូចជាថែរក្សាយ៉ាងម៉ឺងម៉ាត់នូវតួនាទីស្នូលនៃអង្គការសហប្រជាជាតិក្នុងកិច្ចការអន្តរជាតិ។
លោក ស៊ី ជីនភីង បានគូសបញ្ជាក់នៅទីចុងបំផុតថា ពិភពលោកកំពុងឈរលើទីចាប់ផ្តើមថ្មីក្នុងប្រវត្តិសាស្ត្រ ។ សូមយើងទាំងអស់គ្នារំលឹកឡើងវិញនូវពាក្យសន្យាដ៏ម៉ឺងម៉ាត់ចំពោះពហុភាគីនិយម ជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ដើម្បីសម្រេចនូវសាមគ្គីភាពនិងរុងរឿងភាពដ៏កាន់តែអស្ចារ្យក្រោមទង់អង្គការសហប្រជាជាតិ!
(ចប់)