ភាគីទីបួនបានបង្ហាញពីទិដ្ឋភាពនៃការប្រយុទ្ធប្រឆាំងនឹងជំងឺ គឺ តំបន់មួយរងគ្រោះ នឹងមានតំបន់ជាច្រើនមកជួយឧបត្ថម្ភ រួមសុខរួមទុក្ខជាមួយគ្នានិងសាមគ្គីគ្នាជាធ្លុងមួយ ។ ពីការចាត់បញ្ជូនបុគ្គលិកពេទ្យនៅទូទាំងប្រទេសចិនទៅកាន់តំបន់រងគ្រោះ ដល់ការផ្តល់ការធានាយ៉ាងខ្លាំងលើវិស័យប្រមូលផ្តុំសម្ភារៈវេជ្ជសាស្ត្រសំខាន់ៗនិងសម្ភារៈសម្រាប់បង្កបងបង្កើនផលនិងសម្រាប់ជីវភាពរស់នៅ ពីការចេញបទបញ្ជានិងធ្វើការសម្របសម្រួលដោយឯកភាពរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដល់គ្រប់មជ្ឈដ្ឋានក្នុងសង្គមបានចូលរួមដោយស្ម័គ្រចិត្តនិងរួមចំណែកដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ពីការប្រកាសព័ត៌មានដោយបើកចំហនិងមានតម្លាភាព ដល់ការធ្វើការណែនាំដ៏ត្រឹមត្រូវលើមជ្ឈដ្ឋានមតិសាធារណៈ ប្រការទាំងនេះ បានបង្ហាញឱ្យឃើញនូវការសាមគ្គីគ្នាជាធ្លុងមួយរបស់ប្រជាជនរាប់រយលាននាក់ ក៏ដូចជាបានបង្ហាញឱ្យឃើញនូវឧត្តមភាពខាងប្រព័ន្ធច្បាប់ដែលអាចប្រមូលផ្តុំកម្លាំងកាយចិត្តប្រជាជនទូទាំងប្រទេស ៕