李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រួមសាមគ្គីគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ភាគទី២

2020-09-07 20:22:05

​​​​​​​     ការ​រីក​រាល​ដាលនៃ​ជំងឺ​Covid-19 ជា​ព្រឹត្តិការណ៍​សុវត្ថិភាព​សុខភាព​សាធារណៈបន្ទាន់​ដ៏​ធ្ងន់​ធ្ងរ​មួយដែលមានល្បឿន​នៃការ​រីក​រាល​ដាល​លឿន​បំផុត​ ហើយក្របខ័ណ្ឌ​នៃការ​ចម្លង​មាន​វិសាលភាព​ធំបំផុត​និង​កម្រិត​បង្ការ​និង​គ្រប់គ្រងពិបាកបំផុត​សម្រាប់​ប្រទេស​ចិន​ចាប់​តាំង​ពី​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន​កន្លងមក។ ជំងឺ Covid-19 ​លើកនេះ​ជាវិបត្តិមួយ ​ហើយ​ក៏ជា​ការសាកល្បង​សមត្ថភាព​ដ៍​សំខាន់​មួយ​ផងដែរ​។

    ស្ថិតនៅចំពោះជំងឺឆ្លង លោកស៊ី ជីនភីង​ ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ​ បាន​ផ្តល់អនុសាសន៍ ​និង​ចាត់​ចែងបញ្ជា​ផ្ទាល់ ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសបានរួមសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ក្រោម​ការដឹកនាំ​របស់​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ដែលមាន​លោក ​ស៊ីជីនភីង ​ជាស្នូល ដើម្បី​យកឈ្នះ​ជា​ដាច់​ខាត​លើ​ការ​ប្រយុទ្ធប្រឆាំង​នឹង​​​​ជំងឺ​Covid-19 ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស