徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWeiFenghe អញ្ជើញចូលរួមសន្និសីទរួមនៃរដ្ឋមន្ត្រីការពារជាតិប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការក្រុងសៀងហៃ សហព័ន្ធប្រទេសឯករាជ្យនិងអង្គការសន្ធិសញ្ញាសន្តិសុខជាសមូហភាព

2020-09-06 14:24:57 cri

កាលពី​ថ្ងៃទី ៤ ខែកញ្ញា សន្និសីទ​រួម​នៃរដ្ឋមន្ត្រី​ការពារជាតិ​ប្រទេស​ជាសមាជិក​អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ សហព័ន្ធ​ប្រទេស​ឯករាជ្យ​និង​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​ជាសមូហភាព​បាន​រៀបចំធ្វើ​នៅជាយ​ក្រុងម៉ូស្គូ លោកWeiFenghe សមាជិក​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​និងជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​បាន​អញ្ជើញ​ចូលរួម​និង​ថ្លែង​សុន្ទរកថា ។

លោកWeiFenghe បានថ្លែងថា ក្នុងឱកាស​ខួប ៧៥ ឆ្នាំ នៃ​ការយកជ័យជម្នះ​ក្នុងសង្គ្រាម​ប្រឆាំង​ហ្វាស៊ីស​ពិភពលោក ការបើកធ្វើ​សន្និសទីលើកនេះ​មាន​សារសំខាន់​ជាពិសេស ។ ដោយរង​ការប៉ះពាល់​នៃ​ជំងឺកូវីដ១៩ ភាពមិន​នឹងនរ​និ​ងភាពមិន​ប្រាកដប្រជា​នៃស្ថានការណ៍​អន្តរជាតិ​កាន់តែ​លេចធ្លោ ដូច្នេះ ការកសាង​សហគមន៍​រួមវាសនា​នៃមនុស្សជាតិ​កាន់តែ​មានភាពបន្ទាន់​និង​សារសំខាន់ ។ បណ្តាប្រទេស​នានា​គួរតែ​បង្កើន​សាមគ្គីភាព​ប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ១៩ ទប់ទល់​ឯកតោភាគីនិយម​និង​អនុត្តរភាព ដោះស្រាយ​ការខ្វែងគំនិត​និង​ការប៉ះទង្គិច ប្រកាន់ខ្ជាប់​កិច្ចសហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ ពិភពលោក​ទាំងមូល​រួមសាមគ្គីគ្នា​ក្នុងការ​ពុះពារ​ឧបសគ្គ​ជាមួយគ្នា ។

លោកWeiFenghe បានថ្លែងថា ប្រទេសចិន​ប្រកាន់ខ្ជាប់​ការដើរតាម​ផ្លូវ​អភិវឌ្ឍន៍​ដោយសន្តិភាព​ជានិច្ច ខិតខំ​កសាង​ពិភពលោក​ដែលមាន​សុវត្ថិភាព​ជាទូទៅ ។ កងទ័ពចិន​មាន​ចិត្តប្តេជ្ញា សមត្ថភាព​និង​ជំនឿចិត្ត​ក្នុងការ​ការពារ​អធិបតេយ្យភាព សន្តិសុខ​ផលប្រយោជន៍​អភិវឌ្ឍន៍​នៃប្រទេសជាតិ រីករាយ​រួមជាមួយ​បណ្តាភាគី​បង្កើត​សភាពការណ៍ថ្មី​នៃកិច្ចសហប្រតិបត្តិការ​ផ្នែកយោធា​ពហុភាគី​ឥតឈប់ឈរ ដើម្បី​រួមចំណែក​កាន់តែធំថ្មី​សម្រាប់​គាំពារ​សន្តិភាព​និងស្ថិរភាព​ពិភពលោក​និងតំបន់ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស