邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បង្ហាញខ្លួនជាលើកទីមួយ! យន្តហោះគូរគំនូរផ្សព្វផ្សាយកីឡាអូឡាំពិករដូវរងាប៉េកាំង2022 ជើងទីមួយនឹងចូលបម្រើការ

2020-09-05 14:55:27

      បន្ទាប់ពី​បាន​​​តុបតែងគូរគំនូរ​រយៈពេល ១៣ ថ្ងៃ  ​យន្តហោះសញ្ញា​ “DONG`AO Bing-Shuey”  ​ទីមួយ ​ដែលជា​យន្តហោះ​គូរ​គំនូរ​ចម្រុះ​ពណ៌​​ផ្សព្វផ្សាយ​​ពី​​ព្រឹត្តិការណ៍​ប្រកួតកីឡា​អូឡាំពិក​រដូវរងា​ប៉េកាំង​ឆ្នាំ 2022 ​​មាន​មុខមាត់​ថ្មី​ស្រឡាង​​  ​ដែលនឹង​​បង្ហាញ​​ខ្លួន​​ជាផ្លូវការ​នៅ​ថ្ងៃទី៥ ​ខែកញ្ញា​  ​ព្រមទាំង​ចូល​បម្រើ​ការងារ​ដឹកជញ្ជូន​ភ្ញៀវ​ជាលើកទីមួយ​ផងដែរ ​ដែលនឹង​ហោះហើរ​រវាង​​​ក្រុងប៉េកាំង​និង​ក្រុង​ឆឹងទូ ។

      ​ឈ្មោះ​ “DONG`AO Bing-Shuey”  ​​​គឺ​មាន​ប្រភព​ពី​​តុក្កតា​​សេរីមង្គល​​ឈ្មោះ​​ Bing DwenDwen ​​ដែល​​តំណាង​ដល់​​​កីឡា​អូឡាំពិក​រដូវ​រងា​ប៉េកាំង​​ ​2022 ​​និង​​តុក្កតា​សេរីមង្គល​​ឈ្មោះ​ ​Shuey RhonRhon ​ ដែល​តំណាង​ដល់​​​កីឡា​​ផ៉ារ៉ាឡាំពិក​រដូវ​រងា​ប៉េកាំង​​2022​  ​ក្នុងបំណង​បង្ហាញ​នូវ​លក្ខណៈពិសេស​នៃ​កីឡា​ទឹកកក​ផង ​និង​​បាន​ផ្តោតសំខាន់​លើ​​ទស្សនទាន​ល្អបវរ​នៃ​​​ព្រឹត្តិការណ៍​ទឹកកក​និង​ព្រិល​ផង ​​ពោលគឺ​​​ “ព្រិលស្អាតបរិសុទ្ធ ​ការកាត់ជួបដ៏គួរឱ្យរំភើប”៕​​

បង្ហាញខ្លួនជាលើកទីមួយ! យន្តហោះគូរគំនូរផ្សព្វផ្សាយកីឡាអូឡាំពិករដូវរងាប៉េកាំង2022 ជើងទីមួយនឹងចូលបម្រើការ_fororder_1599273319915_760_1070x516

បង្ហាញខ្លួនជាលើកទីមួយ! យន្តហោះគូរគំនូរផ្សព្វផ្សាយកីឡាអូឡាំពិករដូវរងាប៉េកាំង2022 ជើងទីមួយនឹងចូលបម្រើការ_fororder_1599273443651_729_822x462

បង្ហាញខ្លួនជាលើកទីមួយ! យន្តហោះគូរគំនូរផ្សព្វផ្សាយកីឡាអូឡាំពិករដូវរងាប៉េកាំង2022 ជើងទីមួយនឹងចូលបម្រើការ_fororder_1599273403579_918_838x471

បង្ហាញខ្លួនជាលើកទីមួយ! យន្តហោះគូរគំនូរផ្សព្វផ្សាយកីឡាអូឡាំពិករដូវរងាប៉េកាំង2022 ជើងទីមួយនឹងចូលបម្រើការ_fororder_1599273470984_178_571x382

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស