孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangYiរដ្ឋមន្ត្រីក្រសួងការបរទេសចិនថ្លែងថា​​​​​​​ គាំពារស្ថិរភាពនៅសមុទ្រចិនខាងត្បូង​ ​​ប្រកៀកស្មាគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម

2020-09-04 15:33:36 cri

 

 ​   សិក្ខាសាលាអន្តរជាតិតាមប្រពន័្ធវីដេអូក្រោមប្រធានបទ”សមុទ្រចិនខាងត្បូងក្រោមទស្សនៈវិស័យសហប្រតិបត្តិការ​”បានរៀបចំធ្វើកាលពីថ្ងៃទី២ខែកញ្ញា។លោកWangYi   ​សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថ្លែងសន្ទរកថាមានចំណងជើងថា “រួមគ្នា សាងសមុទ្រចិនខាងត្បូងឱ្យក្លាយជាសមុទ្រសន្តិភាព​​​​ ​មិត្តភាពនិងកិច្ចសហប្រតិបត្តិការ”ក្នុងពិធីបើក។

​    លោកWangYiថ្លែងថា​​ ​ក្នុងបញ្ហារក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង​  ​ប្រទេសចិននិងបណ្តាប្រទេសអាស៊ានគឺជាសហគមន៍ពីវាសនារួមធម្មជាតិ​​​​​​​​​ ​ ដូចនេះយើងត្រូវគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូងក្នុងនាមជាម្ចាស់ផ្ទះ។សមុទ្រចិនខាងត្បូងមិនគួរក្លាយជាឧបករណ៍សម្រាប់ប្រទេសមួយចំនួនតូចយកមកគាបសង្គត់ប្រទេសចិននោះទេ   ហើយក៏មិនគួរក្លាយជាសង្វៀនប្រកួតប្រជែងក្នុងចំណោមប្រទេសមហាអំណាចនោះដែរ។

អង្គប្រជុំបានឯកភាពថា​​​​ ​បច្ចុប្បន្ននេះជំងឺកូវីដ១៩និងកំពុងបានរាតត្បាតយ៉ាងខ្លាំង   ឯកតោភាគីនិយមនិងអនុត្តរភាពនិយមខាងពាណិជ្ជកម្មបាននិងកំពុងងើបឡើង ​​ សហរដ្ឋអាមេរិកលូកលាន់ស្ថានការណ៍សមុទ្រចិនខាងត្បូង​​​បណ្តាលឱ្យភាពមិនប្រាកដប្រជានៅតំបន់បានកើនឡើង។

អង្គប្រជុំបានអំពាវនាវបណ្តាប្រទេសក្នុងតំបន់ឱ្យពន្លឿនការពិគ្រោះពិភាក្សា“ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង”ហើយបណ្តាប្រទេសនៅក្រៅតំបន់ជៀសវាងការបង្កស្ថានការណ៍តានតឹង៕

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស