កាលពីថ្ងៃទី ៣ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសនៃប្រទេសG20បានរៀបចំធ្វើសន្និសីទតាមប្រព័ន្ធវីដេអូ ដោយបានសន្យាថានឹងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិថែមទៀត ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃជំងឺកូវីដ១៩ ព្រមនិងបង្កើនការបង្ការនិងគ្រប់គ្រងជំងឺឆ្លងនៅពេលអនាគត ។
សន្និសីទបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា លើមូលដ្ឋានដែលគោរពតាមវិធានការបង្ការជំងឺកូវីដ១៩នៃស្ថាប័នសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធនៃបណ្តាប្រទេសនានា ការបើកព្រំដែនឡើងវិញនិងការចាត់ធានការស្តារសេដ្ឋកិច្ចឡើងវិញក៏សំខាន់ណាស់ដែរ ។ អង្គប្រជុំក៏បានពិគ្រោះពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងឆ្លងដែន និងការការពារសុវត្ថិភាពអាយុជីវិតរបស់ប្រជាជនផងដែរ ៕