刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិន-អន្តរជាតិឆ្នាំ២០២០រៀបចំធ្វើទាំងនៅកន្លែងផ្ទាល់និងតាមអនឡាញ

2020-09-04 15:29:26 cri

    ពិព័រណ៍​ពាណិជ្ជកម្ម​សេវាកម្ម​ចិន-អន្តរជាតិ​ឆ្នាំ​២០២០​បាន​រៀបចំធ្វើ​ពី​ថ្ងៃទី​៤ដល់​ថ្ងៃ​ទី​៩ ខែកញ្ញា​។​ក្នុង​ឋានៈជា​ពិព័រណ៍​សំខាន់​លើ​វិស័យ​ពាណិជ្ជកម្មសេវាកម្ម ​ពិព័រណ៍​នេះ​ជា​សកម្មភាព​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ទី​១​ដែល​ប្រទេស​ចិន​បាន​រៀបចំធ្វើ​ បន្ទាប់​ពី​​ការផ្ទុះ​រាលដាល​​ជំងឺ​កូវីដ​១៩​ផ្ទុះ​ឡើង​។

ពិព័រណ៍​ពាណិជ្ជកម្ម​សេវាកម្ម​ចិន-អន្តរជាតិ​ឆ្នាំ​២០២០​នឹង​រៀបចំធ្វើ​កិច្ចប្រជុំ​​កំពូល​ពាណិជ្ជកម្ម​សេវាកម្ម​ទូទាំង​ពិភពលោក​ ​វេទិកា​កំពូល​ចំនួន​៤​លើក​ ​សន្និសីទ​មុខ​របរ​សេវាកម្ម​​និង​វេទិកា​ឯកទេស​ជាង​១០០​លើក​ជា​ដើម​។

​ពិព័រណ៍​ពាណិជ្ជកម្ម​សេវាកម្ម​ចិន-អន្តរជាតិ​ឆ្នាំ​២០២០​បាន​បង្កើត​​ក្រុម​ការងារ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​កូវីដ​១៩​និង​ក្រុម​ការងារ​សុខាភិបាល​ទាំង​​ក្នុង​និង​ក្រៅ​កន្លែង​ពិព័រណ៍​​នឹង​ត្រូវ​បោស​សម្អាត​និង​សម្លាប់​មេរោគ​ជា​រៀងរាល់​ថ្ងៃ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស