ថ្ងៃនេះជាថ្ងៃរំលឹកដែលគួរឱ្យប្រជាជនពិភពលោកទាំងមូលចងចាំរហូត ។
៧៥ឆ្នាំមុន ប្រជាជនចិនឆ្លងកាត់ការប្រយុទ្ធប្រកបដោយភាពលំបាកលំបិនអស់រយៈពេល១៤ឆ្នាំ ទទួលបានជ័យជម្នះដ៏មហិមានៃសង្គ្រាមប្រឆាំងការឈា្លនពានរបស់ជប៉ុន ហើយបានប្រកាសពីជ័យជម្នះទាំងស្រុងនៃសង្គ្រាមប្រឆាំងហ្វាស៊ីស ធ្វើឱ្យពិភពលោកមានពន្លឺសន្តិភាពម្តងទៀត ។
ថ្ងៃនេះ យើងតាងនាមប្រទេសជាតិធ្វើសកម្មភាពរំលឹក ។
តាងនាមប្រទេសជាតិ រំលឹកវិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិដែលបានរងគ្រោះនិងវីរបុរសក្នុងសង្គ្រាមប្រឆាំងការឈា្លនពានរបស់ជប៉ុន ។
តាងនាមប្រទេសជាតិ ផ្សព្វផ្សាយស្មារតីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន សម្រេចភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិន ។
តាងនាមប្រទេសជាតិ គាំពាររបៀបរៀបរយអន្តរជាតិដែលបានបង្កើតឡើងបន្ទាប់ពីបញ្ចប់សង្គ្រាម និងគាំពារសន្តិភាពពិភពលោក ។
កាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ១៩៣៧ នៅក្បែរស្ពានLugouqiaoដែលស្ថិតនៅភាគនិរតីនៃក្រុងប៉េកាំង កងទ័ពជប៉ុនបានបង្កហេតុការណ៍៧កក្កដា ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងជាតិនិងអន្តរជាតិ។ ហេតុការណ៍៧កក្កដាគឺជាការចាប់ផ្តើមនៃសង្រ្គាមឈ្លានពានប្រទេសចិនដោយគ្រប់ជ្រុងជ្រោយរបស់ចក្រពត្តិនិយមជប៉ុន ។ ឆ្លងកាត់ការតស៊ូប្រយុទ្ធយ៉ាងលំបាតលំបិន នៅចុងបំផុត ប្រជាជនចិនទទួលបានជ័យជម្នះដ៏មហិមានៃសង្រ្គាមរំដោះជនជាតិ ជប៉ុនបានប្រកាសសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌនៅថ្ងៃទី ១៥ខែសីហាឆ្នាំ១៩៤៥។
ចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ស្វែងរកអនាគតដ៏ល្អបវរ មនុស្សជាតិដែលធា្លប់ទទួលរងទុក្ខវេទនាឈឺចាប់ពីសង្គ្រាមមិនចង់កើតមានសង្គ្រាមម្តងទៀត សន្តិភាពនិងការអភិវឌ្ឍបានក្លាយជានិន្នាការពិភពលោកនាពេលបច្ចុប្បន្ន ៕