邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពាក្យសម្តី ៥ ឃ្លារបស់លោក ស៊ី ជីនភីង ទទួលបានការទះដៃគាំទ្រយ៉ាងកក់ក្តៅ ៥ លើក

2020-09-03 21:00:17

រសៀលថ្ងៃទី ៣ ខែកញ្ញានេះ គណៈកម្មាធិការ​មជ្ឈិមបក្សកម្មុយនិស្តចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និង​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​​បានប្រារព្ធកិច្ចប្រជុំសន្ទនា​នៅវិមាន​សភាប្រជាជន​នៅទីក្រុងប៉េកាំង រដ្ឋធានីចិន ​​ ​ដើម្បី​រំលឹកខួបលើកទី៧៥នៃការយកជ័យជម្នះក្នុងសង្គ្រាមដែលប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។ លោក​ ស៊ី ជីនភីង​ ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មយុនិស្ត ប្រធាន​រដ្ឋ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន ​បាន​ថ្លែងសន្ទរកថាសំខាន់។

 

 

លោក ស៊ី ជីនភីង​បានបញ្ជាក់ថា នរណាក្តី កម្លាំងណាក្តីបើប៉ុនប៉ងមួលបង្កាច់ប្រវត្តិសាស្ត្រ​នៃបក្សកុម្មុយនិស្តចិន ​លាបពណ៌លើធាតុពិត​និងកម្មវត្ថុនៃបក្សកុម្មុយនិស្តចិន នោះ ប្រជាជនចិនមិនទទួលយកជាដាច់ខាត!

 

នរណាក្តី កម្លាំងណាក្តី បើប៉ុនប៉ងមួលបង្កាច់​និងកែប្រែមាគ៌ា​សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ​បដិសេធហើយលាបពណ៌លើសមទ្ធផលដ៏មហាអស្ចារ្យ​នៃការកសាងសង្គមនិយមរបស់ប្រជាជនចិន​​ នោះ ប្រជាជនចិនមិនទទួលយកជាដាច់ខាត!

 

នរណាក្តី កម្លាំងណាក្តី បើប៉ុនប៉ងកាត់ផ្តាច់បំបែកបំបាក់បក្សកុម្មុយនិស្តចិននិងប្រជាជនចិន ប៉ុនប៉ងធ្វើឱ្យបក្សកុម្មុយនិស្តចិននិង​ប្រជាជនចិន​ប្រឆាំងនឹងគ្នា ​​នោះ​​​ ប្រជាជនចិនមិនទទួលយកជាដាច់ខាត!

 

នរណាក្តី កម្លាំងណាក្តី​ បើប៉ុនប៉ង​ប្រើឧបាយកលអនុត្តរភាព ដើម្បីដាក់ឆន្ទៈរបស់ខ្លួន​ទៅលើប្រជាជនចិន​ដោយបង្ខំ ចង់កែប្រែ​ទិសដៅវិវឌ្ឍ​របស់ប្រទេសចិន​និងរារាំងប្រជាជនចិន​បង្កបង្កើត​ជីវភាព​ល្អបវរ នោះ ប្រជាជនចិនមិនទទួលយកជាដាច់ខាត!

 

នរណាក្តី កម្លាំងណាក្តី បើប៉ុនប៉ងបំផ្លាញ​ជីវភាពសុខសន្តិភាព និងសិទ្ធិអភិវឌ្ឍន៍របស់ប្រជាជនចិន បំផ្លាញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ​រវាងប្រជាជនចិនជាមួយប្រជាជនប្រទេសដទៃផ្សេង និងបំផ្លាញបុព្វហេតុសន្តិភាពនិងវឌ្ឍនភាពដ៏ខ្ពង់ខ្ពស់របស់មនុស្សជាតិ នោះ ប្រជាជនចិនមិនទទួលយកជាដាច់ខាត!

អ្នកបកប្រែ:邓倩
ប្លុកពិសេស