翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឃ្លីបវីដេអូ៖បម្រើដល់ទូទាំងពិភពលោក ផ្តល់ផលប្រយោជន៍ដល់គ្នានិងចែករំលែកគ្នា

2020-09-03 23:11:57 cri

    សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ជា​និន្នាការអភិវឌ្ឍ​នៃ​ប្រវត្តិសាស្រ្ត​។

    គ្មាន​ប្រទេស​ណា​មួយ​អាច​ដោះស្រាយ​​នូវ​បញ្ហា​ប្រឈមនៃ​​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោកដោយ​​ម្នាក់ឯងបាន​ឡើយ ។

    ទំហំពាណិជ្ជកម្ម​នាំចេញនិងនាំចូល​ខាង​សេវាកម្ម​នៃ​ប្រទេសចិន​ប្រចាំ​ឆ្នាំ ២០១៩ មាន​ ៥លាន៤សែនលានយាន់ប្រាក់ចិន កាន់លំដាប់ថ្នាក់លេខ ២ លើ​ពិភពលោក​ក្នុង​រយៈ​ពេល​ ៦ ឆ្នាំជាប់ៗគ្នា ។

    នៅ​ឆមាស​ទី ១ នៃ​ឆ្នាំ ២០២០ ទំហំ​ពាណិជ្ជកម្ម​នៃ​កុងត្រាសេវាកម្ម​ដែល​ម៉ៅ​ធ្វើ​ដោយ​សហគ្រាស​ចិន​មាន​ ៦សែន ៧ម៉ឺន​ ៩ពាន់ ៥រយ ៣០ លានយាន់ប្រាក់ចិន ។

    លោក​ស៊ី ជីនភីង​ អគ្គលេខាធិកាគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​បាន​ចង្អុលបង្ហាញ​ថា ទន្ទឹម​នឹងសកលភាវូបនីយកម្ម​សេដ្ឋកិច្ចបាន​​វិវឌ្ឍ​យ៉ាង​ស៊ីជម្រៅ​ ពាណិជ្ជកម្ម​ខាង​សេវាកម្ម​បាន​ក្លាយទៅជា​ចំណែក​ដ៏សំខាន់​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​និង​វិស័យ​សំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៃ​បណ្តាប្រទេសនានា​  ដែល​បានបំពេញ​បន្ថែម​​​កម្លាំងចលករថ្មី​ដល់កំណើន​សេដ្ឋកិច្ច​ពិភពលោក​​ ។ ការអភិវឌ្ឍន៍​ពាណិជ្ជកម្ម​ខាងសេវាកម្ម​មានអនាគត​ទូលំទូលាយ​ មាន​សក្តានុពល​ធំសម្បើម យើង​គួរតែ​ក្តាប់ជាប់​កាលានុវត្តភាព​ សំដៅ​ត្រួសត្រាយ​អនាគត​ដ៏ល្អ​បវរ​នៃការ​បម្រើ​ដល់​ទូទាំង​ពិភពលោក​ ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​និង​ចែករំលែក​គ្នា ។

      ក្នុង​នាម​ជា​វេទិកាមួយ​ក្នុង​ចំណោម​​ពិព័រណ៍ធំទាំង​បីរបស់ប្រទេសចិន​​ដែល​បើក​ចំហ​ចំពោះ​ក្រៅ​ប្រទេស​ ដូចជា​ពិព័រណ៍​នាំចេញនាំចូលចិន​និង​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ ក្នុង​នាម​ជា​ពិព័រណ៍បែប​ចម្រុះ​ផ្នែក​ពាណិជ្ជកម្មខាង​សេវាកម្ម​ទី​មួយ​លើ​ពិភពលោក​ ក៏​ដូចជា​សកម្មភាពសេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​អន្តរជាតិ​ដ៏សំខាន់​ទី​មួយ​របស់​ប្រទេសចិន​ដែល​បើក​ធ្វើ​នៅ​កន្លែង​ជាក់ស្តែង​តាំងពី​ផ្ទុះឡើង​ជំងឺកូវីដ‌១៩កន្លង​មក ពិព័រណ៍​ពាណិជ្ជកម្ម​ខាង​សេវាកម្ម​​អន្តរជាតិ​​របស់ប្រទេសចិនទទួល​បាន​​ការ​យកចិត្ត​ទុ​ក​ដាក់​ក្រៃលែង​ពី​សំណាក់ពិភពលោក​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស