孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខ្សែរទេះភ្លើង​ល្បឿនលឿន​លក្ខណៈ​ទេសចរណ៍​ទីមួយនៃ​ភូមិភាគស្វយ័ត​ Xizang ​បាន​ដាក់ឱ្យ​ប្រើប្រាស់​ជាលើកដំបូង​នៅក្រុង​សៀងហៃ​

2020-08-26 15:22:21 cri

ខ្សែរទេះភ្លើង​ល្បឿនលឿន​លក្ខណៈ​ទេសចរណ៍​ទីមួយនៃ​ភូមិភាគស្វយ័ត​ Xizang ​បាន​ដាក់ឱ្យ​ប្រើប្រាស់​ជាលើកដំបូង​នៅក្រុង​សៀងហៃ​_fororder_西藏1

    កាលពី​ថ្ងៃទី២៥​ខែសីហា​ ពិធីដាក់ឱ្យ​ប្រើប្រាស់​ខ្សែរទេះភ្លើង​ល្បឿនលឿន​ដែល​ដាក់ឈ្មោះថា​ “Zang Mei ​Zhi Xing ​Yuan Qi ​Shan Nan”​បានរៀបចំ​ធ្វើនៅស្ថានីយ​រថភ្លើង​ HongQiao ​ក្រុងសៀងហៃ ​។ នេះជា​ខ្សែរទេះភ្លើង​ល្បឿនលឿន​លក្ខណៈ​ទេសចរណ៍​ទីមួយ​ក្រោម​ប្រធានបទ​ភូមិភាគស្វយ័ត​ Xizang ​ដើម្បី​ផ្សព្វផ្សាយពី​ទេសភាព​ដ៏ស្រស់​ត្រកាល​និងវប្បធម៌​មនុស្សជាតិ​នៃក្រុង​សានណាន​ ភូមិភាគស្វយ័ត​ Xizang ​ទៅកាន់​តំបន់នានា​ទូទាំង​ប្រទេសចិន​ ដើម្បីជួយ​លើកកម្ពស់​ម៉ាក​ទេសចរណ៍​ដ៏ល្បីល្បាញនៃ​ក្រុងសានណាន ។

ខ្សែរទេះភ្លើង​ល្បឿនលឿន​លក្ខណៈ​ទេសចរណ៍​ទីមួយនៃ​ភូមិភាគស្វយ័ត​ Xizang ​បាន​ដាក់ឱ្យ​ប្រើប្រាស់​ជាលើកដំបូង​នៅក្រុង​សៀងហៃ​_fororder_西藏2

    លោក​ Wang ​Huadong ​​អភិបាលរង​​អចិន្ត្រៃយ៍​ក្រុងសានណាន​បានថ្លែងថា ​កិច្ចសហការរវាង​វិស័យ​ទេសចរណ៍​ក្រុងសានណាន​និងរទេះភ្លើង​ល្បឿនលឿន​របស់ចិន​ នឹងជំរុញឱ្យ​វប្បធម៌​និង​ទេសចរណ៍​ក្រុងសានណាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស