邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខួប ៤០ ឆ្នាំ​នៃតំបន់​ពិសេស​សេដ្ឋកិច្ច​Shenzhen---សហគ្រាស​ទុនបរទេស​លេខ0001​នៃមហាដីគោកចិន៖ មានសុទិដ្ឋិនិយម​លើសេដ្ឋកិច្ច​ចិន​ជានិច្ច

2020-08-26 16:49:02

      ថ្ងៃទី ២៦ ខែសីហា​ជាខួបកំណើតទី​ ៤០ ​នៃតំបន់​សេដ្ឋកិច្ច​Shenzhen ។ ពីភូមិ​នេសាទតូច​កាលពីដើម​ក្លាយជា​ទីក្រុង​អន្តរជាតូបនីយកម្ម​នាពេល​បច្ចុប្បន្ន សហគ្រាស​ទុនបរទេស​គឺជា​អ្នកសាក្សី អ្នក​ស្ថាបនា​និងអ្នក​ទទួលផលប្រយោជន៍ ។ តើសហគ្រាស​ទុនបរទេស​ទី១​ដែលមកប្រចាំ​នៅ​មហាដីគោកចិន​គឺក្រុមហ៊ុន​ណាមួយ ? កាលពីឆ្នាំ ១៩៧៩ ក្រុមហ៊ុន​​Charoen Pokphand Group ក៏បាន​ទៅដល់​ក្រុង​Shenzhen​ហើយ ដែល​ជាពាណិជ្ជករ​បរទេស​ដែល​កាន់ប័ណ្ណ​អនុញ្ញាត្តិ​ឱ្យ​វិនិយោគទុន​លេខ0001​នៃក្រុងShenzhen ​អាច​និយាយ​បានថា​​ជា​សហគ្រាស​ទុនបរទេស​ជើងចាស់​នៃមហាដីគោកចិន ។ លោក​Yang Xiaoping ​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​​និងជា​CEO​ប្រចាំប្រទេសចិន​នៃក្រុមហ៊ុន​​Charoen​ Pokphand ​Group​​បានទទួល​បទសម្ភាសន៍​ពិសេស​ពីអ្នកសារព័ត៌មាន​CCTV ដោយបាន​ថ្លែងថា ពីដំណាក់កាល​ដើម​នៃកំណែទម្រង់​និង​ការបើកទូលាយ​មកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​​Charoen Pokphand Group​មានសុទិដ្ឋិនិយម​ចំពោះ​ការអភិវឌ្ឍ​នៃប្រទេសចិន​ជានិច្ច ។

ខួប ៤០ ឆ្នាំ​នៃតំបន់​ពិសេស​សេដ្ឋកិច្ច​Shenzhen---សហគ្រាស​ទុនបរទេស​លេខ0001​នៃមហាដីគោកចិន៖ មានសុទិដ្ឋិនិយម​លើសេដ្ឋកិច្ច​ចិន​ជានិច្ច_fororder_图1

    នាឆ្នាំ​១៩២១ ​លោក​XieYichu​ជនជាតិ​ចិន​​សញ្ជាតិ​ថៃ​បាន​បង្កើត​​ក្រុមហ៊ុន​Charoen Pokphand​ របស់ប្រទេស​ថៃ។​ នាចុង​ឆ្នាំ​១៩៧៨ ​គណៈកម្មាធិការ​មជ្ឈិម​បក្យ​កុម្មុយនិស្ត​ចិន​បាន​សម្រេច​ចិត្តធ្វើ​​កំណែទម្រង់​និង​បើក​ចំហ ​លោក​XieYichuបាន​សម្រេច​ភ្លាម​ថា ​ក្រុមហ៊ុន​ Charoen Pokphand ​នឹងទៅ​អភិវឌ្ឍ​នៅ​ប្រទេសចិន ​‍ ​ទោះបីជា​ក្រុមហ៊ុន​CharoenPokphand​បាន​អភិវឌ្ឍ​យ៉ាង​​ល្អ​នៅ​គ្រប់​តំបន់​លើ​ពិភពលោកក្តី ​ប្រសិន​បើក​មិនបាន​រួម​វិភាគទាន​ដល់​មាតុភូមិ​ ​ខ្ញុំ​នឹង​ស្លាប់​ដោយ​មិន​បិទ​ភ្នែកទេ​។

 

ខួប ៤០ ឆ្នាំ​នៃតំបន់​ពិសេស​សេដ្ឋកិច្ច​Shenzhen---សហគ្រាស​ទុនបរទេស​លេខ0001​នៃមហាដីគោកចិន៖ មានសុទិដ្ឋិនិយម​លើសេដ្ឋកិច្ច​ចិន​ជានិច្ច_fororder_图2

      ដោយ​មាន​ជំនឿ​ចិត្ត​ដែល​ជនជាតិ​ចិន​នៅ​បរទេស​បម្រើមាតុភូមិ​ ​នា​ខែវិច្ឆិកា ឆ្នាំ​១៩៧៩ បុគ្គលិកការងារ​​ជើង​ទី​១​នៃ​ក្រុមហ៊ុន ​Charoen Pokphand​​​បានធ្វើ​ដំណើរពី​ប្រទេសថៃ​ទៅ​ដល់​​ទីក្រុង​Shenzhen ដើម្បីធ្វើ​អាជីវកម្ម​ឧស្សាហកម្ម​​ចំណីសត្វ​និង​​ចិញ្ចឹម​សត្វ។​ នា​​ឆ្នាំ​១៩៨១ ​ក្រុមហ៊ុន ​Kangd ​ក្រុង​Shenzhenនៃ​ក្រុមហ៊ុន​ CharoenPokphand ​​ទទួលបានលិខិតលេខ​ ​០០០១ ​នៃ​វិញ្ញាបនបត្រ​អនុម័ត​សម្រាប់​សហគ្រាស​ដែល​អាណិកជន​ចិន​នៅ​តំបន់​តៃវ៉ាន់​ ​ហុងកុង​ ​និង​ម៉ាកាវវិនិយោគរបស់​សាធារណរដ្ឋប្រជាមានិតចិន​ ​ក្រុមហ៊ុននេះ​ក៏បាន​ក្លាយទៅជា​សហគ្រាស​ទុនបរទេស​ទី​១​នៅ​មហាដីគោក​ចិន​ ​បន្ទាប់​ពី​ការ​កំណែទម្រង់​និង​បើក​ចំហ។

 

ខួប ៤០ ឆ្នាំ​នៃតំបន់​ពិសេស​សេដ្ឋកិច្ច​Shenzhen---សហគ្រាស​ទុនបរទេស​លេខ0001​នៃមហាដីគោកចិន៖ មានសុទិដ្ឋិនិយម​លើសេដ្ឋកិច្ច​ចិន​ជានិច្ច_fororder_图3

      ដំបូងបង្អស់​ ទីតាំងនៃក្រុមហ៊ុន​Chia Tai Conti និង​រោងចក្រចំណីសត្វ​គឺស្ថិតនៅតំបន់Hongzhuling ក្រុងShenzhen។ កាលនោះ​ នៅតំបន់​ជុំវិញ​គ្មានហេដ្ឋារចនាសម្ព័ន្ធដូចជា​គមនាគមន៍ ទូរគមនាគមន៍ ទឹក​និង​អគ្គីសនីអីទេ​។ ​បច្ចុប្បន្ននេះ​ ​ទីនេះបាន​ក្លាយទៅជា​វិថីរុងរឿងបំផុត​នៃ​ក្រុងShenzhen។ លោក​Yang Xiaopingបាន​ថ្លែង​ថា​ ​ក្រុង​Shenzhenប្រែក្លាយពីភូមិនេសាទតូចដែលមាន​ប្រជាជន​តែរាប់ម៉ឺននាក់​ប៉ុណ្ណោះ​ទៅជា​ទីក្រុងធំដែលមានប្រជាជន​លើសពី​១០លាននាក់​ នេះគឺជា​អព្ភូតហេតុពិភពលោក​។​​ បើ​ប្រៀបធៀបនឹង​ឆ្នាំ​១៩៧៩ដែល​លោក​Xie Guominនិង​សហការីទៅ​ត្រួតពិនិត្យនៅក្រុងShenzhenជា​លើកដំបូង​ ​កម្រិត​អភិបាលកិច្ច​និង​ការគ្រោងផែនការ​ទីក្រុង​ជាដើម​នៃ​ក្រុង​Shenzhenត្រូវ​បានលើក​កម្ពស់​យ៉ាង​ខ្លាំង​ ​គឺពីកម្រិត​មត្តេយសាលាដល់​កម្រិតបណ្ឌិត​ទៅហើយ។

 

      ​ក្រុមហ៊ុន ​Charoen Pokphand​​​បាន​បង្កើត​សហគ្រាស​ចំនួន​ជាង​600 ​ក្នុងប្រទេសចិន ​ទុនវិនិយោគ​សរុបបាន​លើសពី​ 120000 លានយាន់ប្រាក់ចិន។ ​ពេលកន្លងនេះ ​ក្រុមហ៊ុន ​Charoen Pokphand​​បាន​បង្កើន​ល្បឿន​បណ្តាក់ទុន​ក្នុង​ប្រទេសចិន ។​លោក Yang Xiaoping ​បាន​ថ្លែងថា ​នេះគឺដោយសារ​​ក្រុមហ៊ុន ​Charoen Pokphand​​​​មានសុទិដ្ឋិនិយម​ចំពោះ​សេដ្ឋកិច្ច​ចិន​ជានិច្ច។ ​ទោះបីជា​​អ្នកនយោបាយ​ខ្លះ​​មានបំណង​​ញ៉ុះញង់​ឱ្យ​សហគ្រាសបរទេស​ផ្តាច់ទំនាក់ទំនងជាមួយចិន​ក្តី​ ប៉ុន្តែ​​ការប៉ុនបង់​បែបនេះ​មិនអាច​ប្រែប្រួល​ក្រឹត្យក្រម​សេដ្ឋកិច្ច​ទេ។ ​ទីផ្សារចិន​មាន​ទំហំ​ធំណាស់ ​សហគ្រាស​នឹង​បន្ត​​ដំណើរការ​តាម​ក្រឹត្យក្រម​សេដ្ឋកិច្ច​តទៅទៀត។

ខួប ៤០ ឆ្នាំ​នៃតំបន់​ពិសេស​សេដ្ឋកិច្ច​Shenzhen---សហគ្រាស​ទុនបរទេស​លេខ0001​នៃមហាដីគោកចិន៖ មានសុទិដ្ឋិនិយម​លើសេដ្ឋកិច្ច​ចិន​ជានិច្ច_fororder_图4

      បន្ទាប់ពី​ចិនបាន​លើកឡើងនូវ​សេចក្តីផ្តួចផ្តើម​អំពី​ការរួមគ្នាកសាង​ខ្សែក្រវាត់​និង​ផ្លូវ  ​​​ក្រុមហ៊ុន ​Charoen Pokphand​​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការងារ​នេះ ​ដើម្បី​ជំរុញ​​​​​គំនិត​ផ្តួចផ្តើម​មួយនេះ​ចាប់ផ្តើម​កសាង​ឡើង​ក្នុង​ប្រទេស​ថៃ។ ​លោកបាន​បន្ត​ទៀតថា  ​ប៉ុន្មានឆ្នាំចុងក្រោយនេះ ​តាម​រយៈ​ការអភិវឌ្ឍ​នៃ​សេដ្ឋកិច្ច   ​​ប្រទេសចិន​​ទទួល​នូវ​លទ្ធផល​ច្នៃប្រឌិតថ្មី​កាន់តែ​ច្រើន​ក្នុង​វិស័យ​របៀប​ធ្វើ​ពាណិជ្ជកម្ម ​និង​អត្រា​ផលិត​ ​ដែល​ទាក់ទាញ​បាន​ការយកចិត្តទុកដាក់​កាន់តែទូលាយ​ពីប្រទេស​ដទៃផ្សេង​លើ​ពិភពលោក៕​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស