ក្រុងShenzhen ជាក្រុងទំនើបអន្តរជាតិមួយ ជាតំបន់ពិសេសសេដ្ឋកិច្ចដំបូងបង្អស់នៃប្រទេសចិន ជនបរទេសជាច្រើនបានមកធ្វើការនិងរស់នៅក្នុងទីក្រុងមួយនេះ ។
លោកកែរី បុរសជនជាតិអាមេរិកបានមកបំពេញការងារនៅក្រុងShenzhen ខេត្តGuangdong កាលពី ១៣ ឆ្នាំមុន ។ ការខិតរៀនសូតនិងតស៊ូព្យាយាមជានិច្ចរបស់អ្នកក្រុងShenzhen បានធ្វើឱ្យលោកកែរីចូលចិត្តធ្វើការនិងរស់នៅក្នុងទីក្រុងនេះ ។ លោកបានរៀបការជាមួយនារីជនជាតិចិនម្នាក់មកពីខេត្តHunanកាលពីឆ្នាំ២០០៨ ព្រមទាំងមានកូនពីរនាក់ហើយ ។
លោកបានថ្លែងថា ពេលទើបមកដល់ក្រុងShenzhen កម្រឃើញជនបរទេសតាមដងផ្លូវ ហើយភោជនីយដ្ឋានម្ហូបបរទេសក៏មានតិចដែរ ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ទីក្រុងShenzhen តែងតែធ្វើឱ្យលោកមានចំណាប់អារម្មណ៍ប្លែកៗ ពីព្រោះ ទីក្រុងមួយនេះបាននិងកំពុងវិវឌ្ឍរីកចម្រើនទៅមុខជានិច្ច ។ លោកតែងតែងរកឃើញការផ្លាស់ប្តូរថ្មីនៅទីក្រុងមួយនេះ ។