郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនសម្រេចបាននូវ”ការធានាយ៉ាងដាច់ខាតនូវសន្តិសុខស្បៀង”

2020-08-26 14:36:30 cri

   ពេល​ថ្មីៗ​កន្លង​ទៅ​នេះ មាន​ប្រព័ន្ធ​សារ​ព័ត៌មាន​បរទេស​បាន​ផ្សាយ​ដំណឹង​ថា កត្តា​ជា​ច្រើន​ដូច​ជា​គ្រោះ​ទឹក​ជំនន់ ជំងឺ​កូវីដ​១៩​និង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ជា​ដើម​បាន​ធ្វើ​ឱ្យ​បញ្ហា​សន្តិសុខ​ស្បៀង​នៃ​ប្រទេស​ចិន​មាន​ភាព​ធ្ងន់​ធ្ងរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រីឯសកម្មភាព​ប្រឆាំង​ការ​ខ្ជះ​ខ្ជាយ​ស្បៀងអាហារដែល​ប្រទេស​ចិន​បាន​និង​កំពុង​បំផុស​ឡើង​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​នា​ពេល​កន្លង​ទៅ​ថ្មីៗនេះ ក៏​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ខាង​ក្រៅ​កាន់​តែ​មាន​មន្ទិល​សង្ស័យថា តើ​ប្រទេស​ចិន​អាច​ផ្គត់​ផ្គង់​ស្បៀង​អាហារ​គ្រប់​គ្រាន់​សម្រាប់​ប្រជាជន​ចំនួន​១៤០០​លាននាក់​ឬ​អត់ ។

      លោក​ស្រីNieFengyingអ្នក​ស្រាវ​ជ្រាវ​នៃ​វិទ្យាស្ថាន​សិក្សា​ស្រាវ​ជ្រាវ​អំពី​ព័ត៌មាន​កសិកម្ម​នៃបណិ្ឌត្យ​សភា​វិទ្យាសាស្ត្រ​កសិកម្មប្រទេស​ចិន​បាន​ថ្លែង​ថា បើ​មើល​ពី​សភាព​ការណ៍ផ្គត់​ផ្គង់​និង​តម្រូវ​ការ​នៃ​ស្បៀងអាហារ ការ​ផ្គត់​ផ្គង់​បាន​យ៉ាង​គ្រប់​គ្រាន់​ដែល​អាច​បំពេញ​តាម​តម្រូវ​ការ​ប្រើ​ប្រាស់​របស់​ពលរដ្ឋ​គ្រប់​រូប ។

      ក្រៅ​ពី​នេះ ខាង​វិស័យ​ស្តុក​ស្បៀង​បន្ទាន់វិញ បច្ចុប្បន្ន ស្បៀង​អាហារ​ដែល​ប្រទេស​ចិន​បាន​ស្តុក​នោះ​គឺ​ខ្ពស់​ជាង​កម្រិត​ប្រុង​ប្រយ័ត្ន​ដែល​លើក​ឡើង​ដោយ​អង្គការ​ស្បៀង​និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិយ៉ាង​ច្រើន ធញ្ញជាតិសំខាន់​ៗ​ដូច​ជា​ស្រូវ​និង​ស្រូវ​សាលី​ជា​ដើមសុទ្ធ​តែ​អាចបំពេញ​តាម​តម្រូវ​ការ​ប្រើ​ប្រាស់លើស​ពី​១ឆ្នាំ ដែល​ជាការ​ធានា​ដ៏​សំខាន់​ដល់​សន្តិសុខ​ស្បៀង​របស់​ប្រទេស​ចិន ៕

ប្រទេសចិនសម្រេចបាននូវ”ការធានាយ៉ាងដាច់ខាតនូវសន្តិសុខស្បៀង”_fororder_1

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស