孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជានឹងបញ្ចូលកម្លាំងចលករថ្មីសម្រាប់ការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាក្រសួងការបរទេសចិនថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជានឹងបញ្ចូលកម្លាំងចលករថ្មីសម្រាប់ការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា

2020-07-22 15:08:06 cri

ថ្ងៃទី២០​​  ខែកក្កដា​ ប្រទេសចិននិងកម្ពុជាបានចេញសេចក្តីប្រកាសរួមគ្នាស្តីពីការបញ្ចប់ការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​  ដែលគ្របដណ្តប់លើវិស័យជាច្រើន ដូចជា កិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ” ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម​​​  កិច្ចសហប្រតិបត្តិការវិនិយោគ​​  កិច្ចសហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ច ​និងពាណិជ្ជកម្មអេឡិចត្រូនិចជាដើម។

ថ្ងៃទី២១  ខែកក្កដា  លោកWang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិននិងកម្ពុជាជាប្រទេសជិតខាងដ៏ជិតស្និទ្ធនិងមិត្តភក្តិដែកថែប។អនុលោមតាមគំនិតឯកភាពរួមរបស់មេដឹកនាំនៃប្រទេសទាំងពី ​ភាគីទាំងពីបានអនុវត្តយ៉ាងសកម្មនូវ ការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីហើយបានឈានដល់គំនិតឯកភាពរួមយ៉ាងរលូន  នេះបានបង្ហាញយ៉ាងពេញលេញអំពីទំនុកចិត្តគ្នាទៅវិញទៅមកយ៉ាងខ្ពស់លើកផ្នែកនយោបាយនិងមូលដ្ឋានសហប្រតិបត្តិការយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ។បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាជាផ្លូវការ វានឹងបញ្ចូលកម្លាំងចលករថ្មីសម្រាប់ការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា​ ហើយនឹងរួមចំណែកក្នុងការរួមគ្នាកសាង សេដ្ឋកិច្ចពិភពលោកបែបបើកចំហផងដែរ។ការបើកចំហពាណិជ្ជកម្មទ្វេភាគីនិងជំរុញការវិនិយោគបន្ថែមទៀត  នឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងនិងកាលានុវត្តភាពអភិវឌ្ឍន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

图片默认标题_fororder_1

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស