邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជនជាតិHezheឆ្ពោះទៅកាន់ជីវភាពធូរធារបង្គួរ

2020-07-13 07:15:02 cri

    ជនជាតិHezhe​ជាជនជាតិ​ភាគតិច​មួយ​នៃប្រទេសចិន ដែលស្នាក់នៅ​តំបន់ប្រសព្វ​នៃទន្លេ​Heilongjiang ទន្លេ​Wusulijiang​និងទន្លេ​Songhuajiang ត្រូវបាន​គេហៅថា​ជនជាតិ​“ថែរក្សា​ព្រះអាទិត្យ” ពួកគេ​ប៉ិនប្រសប់​នេសាទត្រី ហើយ​គ្រប់ជំនាន់​សុទ្ធតែ​រស់នៅលើទូក លើទន្លេ ខោអាវ​សុទ្ធតែ​ធ្វើពី​ស្បែកត្រី។ ភូមិប៉ាឆា​ បាន​បញ្ជាក់ពី​ប្រវត្តិសាស្ត្រ​នៃជនជាតិនេះ​ដែល​ប្រែពី​ជីវភាព​លំបាក​ជិត១០០០ ឆ្នាំ​ទៅកាន់​ភាពទំនើប​ទាន់សម័យ ។

CenLijieជនជាតិHezhe៖

ពេលប្រទេសចិន​ថ្មីទើបបង្កើតឡើង​ ជនជាតិយើងនៅសល់តែជាង​៣០០នាក់ប៉ុណ្ណោះ​ ​ចាស់ៗ​ឃើញ​សភាពបែបនេះ​សុទ្ធតែយំថា​ តើយើងគួរធ្វើ​យ៉ាងម៉េចទៅ? ជាតិយើងនឹង​ផុតពូជហើយ។ តែឥឡូវ​អ្នកមើល​ ​ជនជាតិយើង​បានមានជាង​ ៥៣០០នាក់ហើយ​ យើង​នៅតែប្រកបរបរនេសាទ​ ហើយក៏រកស៊ីខាង​ទេសចរណ៍ដែរ​។

ការនេសាទត្រីគឺជាមជ្យោមបាយចិញ្ជឹមជីវិតរបស់ជនជាតិHe zheរាប់ពាន់ឆ្នាំមកហើយ។ដោយសារតែកង្វះខាតធនធានជលផលបន្តិចម្តងៗ​​​​ជនជាតិHezheបានជួបលំបាកក្នុងការរស់រានមានជីវិត។នៅឆ្នាំ១៩៩៦ រដ្ឋាភិបាលចិនបានផ្តល់ត្រាក់ទ័រនិងបញ្ជូនអ្នកបច្ចេកទេស ដើម្បីសាងសង់ប្រព័ន្ធធារាសាស្ត្រ​  ចាប់តាំងពីពេលនោះមក​ជនជាតិHe zheបានតាំងទីលំនៅនៅលើដីហើយជីវភាពរបស់ពួកគេបានប្រសើរឡើងជាលំដាប់។កោះរហោស្ថានបានក្លាយជាវាលស្រែ​  មានអ្នកភូមិខ្លះពឹងផ្អែកលើកសិកម្មហើយមានចំណូលជាង120ម៉ឺនយាន់ប្រាក់ចិនក្នុងមួយឆ្នាំ។ទឹកខៀវនិងភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់ ទស្សនៈដែល​លោកអគ្គលេខាធិការបក្សស៊ីជីនភីងបានគូសបញ្ជាល់ថាច្រើនឆ្នាំមកនេះបាននាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍ដ៏ល្អប្រសើរដល់ភូមិនេះ។ចាប់តាំងពីឆ្នាំ២០១៦មក​​  មានភ្ញៀវទេសចរជាង៤ម៉ឺននាក់បានមកកម្សាន្តនៅទីនេះ​​​  អតីតភូមិនេសាទដ៏តូចដែលមានសភាបស្ងប់ស្ងាត់បានក្លាយជាភូមិសម្បត្តិគំនូរលើជញ្ជាំងល្បីនៅតាមបញ្តាញ ហើយមានចំណូលទេសចរណ៍ជិតមួយលានយាន់ប្រាក់ចិន។

ការ​គូរគំនូរលើ​ស្បែក​ត្រី​គឺ​សិប្បកម្មពិសេស​របស់​ជនជន​Hezhe និង​ជា​បេតិកភ័ណ្ឌ​វប្បធម៌អរូបីថ្នាក់​ជាតិ​របស់​ប្រទេស​ចិន​។​ប៉ុន្មានឆ្នាំ​កន្លងទៅនេះ លោកស្រី​Cen Lijieនិង​ប្តី​បាន​គូរគំនូរ​នៅ​រដូវរងា ​លក់​គំនូរ​នៅ​រដូវ​ក្តៅ ​បាន​​ចំណូល​ក្នុង​មួយ​ឆ្នាំ​ជាង​១សែន​យាន់​ប្រាក់​ចិន​។​ជីវភាព​គ្រួសារ​បាន​ធូរធារ ​ទន្ទឹមនឹង​នេះ គេ​ក៏​បង្រៀន​កូនសិក្សា​ក្នុង​ភូមិ​ជាង២០០នាក់​ដោយ​ឥតគិត​ថ្លៃ​។

លោកស្រីបាននិយាយថា៖ខ្ញុំ​ជា​អ្នក​ស្នងសិប្បកម្ម​នេះ​ ខ្ញុំមិន​យក​ថ្លៃ​សិក្សា​ទេ។​លោក​អគ្គលេខាធិការ​បក្ស​បាន​និយាយថា​ ​តាម​ផ្លូវ​ដើរ​ទៅ​រក​ជីវភាព​ធូរធារ ​​មិន​អាច​ខ្វះនរណាឬ​ជនជាតិ​ណា​ទេ ​យើង​សុទ្ធតែ​ចាំ​ក្នុង​ចិត្ត​ ​ដើម្បី​ធ្វើ​ឱ្យ​​ជនជាតិ​​យើង​សុទ្ធតែ​មានជីវភាព​ធូរធារ​។

បច្ចុប្បន្ន ​អ្នក​ដែល​មក​ដល់​ភូមិ​នេះ ដើម្បី​រៀន​គូរ​គំនូរ​លើ​ស្បែក​ត្រី ក្រៅពី​យុវជន​ជនជាតិ​Hezhe​ ក៏​មាន​មនុស្ស​ជា​ច្រើន​មក​ពី​តំបន់​ក្រៅ​។​វប្បធម៌​ជនជាតិ​និង​ឧស្សាហកម្ម​ទេសចរណ៍​ធ្វើ​ឱ្យ​ប្រជាជន​នៃ​ជនជាតិ​នេះ ​មាន​ជីវភាព​រស់​នៅ​កាន់​តែ​ល្អប្រសើរ​ឡើង​។​អ្នកភូមិ​ចាប់អារម្មណ៍​ខ្លាំង​ណាស់​​ចំពោះ​ប្រសាសន៍​របស់​លោក​ ស៊ី ជីនភីង ៖ ​ការកសាង​​ជីវភាពធូរធារ​បង្គួរ​​គ្រប់ជ្រុងជ្រោយ​ក្នុង​ប្រទេស​​យើង ​​​​​ មិន​អាច​ខ្វះជនជាតិណាមួយទេ​។

កាលពីឆ្នាំ2019 ជនជាតិ​ Hezhe  បាន​ចេញផុតពី​ភាពក្រី​ក្រ​ទាំងស្រុង ​ការយកចិត្តទុកដាក់​របស់​បក្ស​កម្មុយនិស្ត​ចិន ​បាន​ជួយ​ឱ្យ​ប្រជាជន​ជនជាតិ​ Hezhe   ​មាន​ជំនឿចិត្ត​កាន់តែ​ខ្លាំង​ក្នុងការ​​ស្វែងរក​​ជីវភាព​កាន់តែ​ល្អ​និង​​កាន់តែ​មាន​សុភមង្គល​ ​បោះជំហាន​ទៅកាន់​​អនាគត​​កាន់តែ​ភ្លឺស្វាង​៕​​​

​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស