邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ច្បាប់សន្តិសុខជាតិនៅហុងកុងនឹងបំពេញចន្លោះខ្វះខាតនៃប្រព័ន្ធគាំរពារសន្តិសុខជាតិនៅហុងកុងប្រកបដោយប្រសិទ្ធភាព

2020-07-03 16:26:43 cri

图片默认标题_fororder_全国人大常委会法工委主任沈春耀 jpg

      លោក Shen Chunyao  ​​ប្រធាន​គណៈកម្មការ​ការងារ​​ច្បាប់​ នៃ​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​នៃ​​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​​​ឧទ្ទេសនាម​ក្នុង​សន្និសីទ​កាសែត​​នៃ​ការិយាល័យ​​​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​នា​ថ្ងៃទី ១ ខែកក្កដា​ថា   ​​ក្នុង​ដំណើរ​​​តាក់តែង​និង​​ពិនិត្យ​ពិភាក្សា​​ច្បាប់​គាំពារ​សន្តិសុខ​ជាតិ​នៅ​ហុងកុង​ ​តំណាង​ប្រជាជន​​​បាន​យកចិត្តទុកដាក់​ប្រមូល​​មតិយោបល់​​ពី​ភាគីនានា​ ​ជា​ពិសេស​​​ផ្នែក​​ពាក់ពន្ធ​ផ្ទាល់​នៃ​តំបន់រដ្ឋបាល​ពិសេស​ហុងកុង​។​ច្បាប់​នេះ​បាន​ផ្តោតសំខាន់​លើ​ការគោរព​និង​ការធានា​សិទ្ធិ​មនុស្ស​ ​​បាន​បង្ហាញ​យ៉ាង​​ពេញលេញ​​នូវ​សំឡេង​ក្នុង​​ដួងចិត្ត​និង​បំណងប្រាថ្នា​របស់​ប្រជាជន​ចិន​គ្រប់ជនជាតិ​ ​បូក​រួម​ទាំង​​ជន​រួម​ជាតិ​​ហុងកុង​ទាំងមូល។

      លោកបាន​បន្ត​ទៀតថា  ​​ការអនុម័ត​ច្បាប់​នេះ​នឹង​​​បំពេញ​បន្ថែម​យ៉ាង​ប្រសិទ្ធភាព​​នូវ​​​ចន្លោះ​ខ្វះ​ខាត​នៃ​​​ប្រព័ន្ធ​​គាំពារ​សន្តិសុខ​ជាតិ​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​​​។ ​ក្រោម​ការដឹកនាំ​ដ៏​រឹងមាំ​នៃ​​មជ្ឈិម​បក្ស ​ក្រោម​ការគាំទ្រ​ជា​ទូទៅ​​នៃ​ប្រជាជន​ចិន​​ទូទាំង​ប្រទេស​​​ ​ច្បាប់​នេះ​មុខជា​នឹង​អាច​​ថែរក្សា​​គាំពារ​​​សន្តិសុខជាតិចិន​​ប្រកប​ដោយ​​ប្រសិទ្ធភាព ​និង​ធានា​ឱ្យ​​បុព្វហេតុ​ “ប្រទេសមួយ ប្រព័ន្ធ​គ្រប់គ្រងពីរ​”​អាច​​អនុវត្ត​បាន​​កាន់តែ​យូរ​និង​កាន់តែ​មាន​ស្ថិរភាព​​​៕​​

图片默认标题_fororder_1126184839_15936217203511n

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស