李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក​សាស្ត្រាចារ្យ​ជីវសាស្ត្រ​នៃ​សកលវិទ្យាល័យបាសេឡូណា៖ អេស្បាញបានរកឃើញវីរុស​កូវីដ​ ១៩​​ នៅក្នុងសំណាក​​ទឹកសំណល់​កាលពី ខែមីនា ឆ្នាំ ២០១៩

2020-06-30 17:54:56

    លោក​សាស្ត្រាចារ្យ​ជីវសាស្ត្រ​នៃ​សកលវិទ្យាល័យបាសេឡូណា៖ អេស្បាញបានរកឃើញវីរុស​កូវីដ​ ១៩​​ នៅក្នុងសំណាក​​ទឹកសំណល់​កាលពី ខែមីនា ឆ្នាំ ២០១៩ 

   កាលពី​ពេល​ថ្មី​នេះ​  ក្រុម​ស្រាវជ្រាវ​​នៃ​សកលវិទ្យាល័យបាសេឡូណាបាន​រកឃើញវីរុស​កូវីដ​ ១៩​​ នៅក្នុងសំណាក​​ទឹកសំណល់ដែល​ប្រមូល​បាន​​កាលពីថ្ងៃ ទី ១២  ខែមីនា ឆ្នាំ ២០១៩  ។

    ជុំវិញ​ករណី​នេះ​  ពេល​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​យកព័ត៌មាន​ លោក Albert Bosch អ្នក​ទទួលខុសត្រូវ​នៃក្រុម​ស្រាវជ្រាវ​នេះ​និង​ជា​សាស្ត្រាចារ្យ​ជីវសាស្ត្រ​នៃ​សកលវិទ្យាល័យបាសេឡូណាបាន​ថ្លែង​ថា​ កំហាប់​នៃ​វីវុស​កូវីដ​ ១៩ ដែល​បាន​រកឃើញ​ក្នុងសំណាក​​​ទឹកសំណល់​កាលពីខែមីនាឆ្នាំ២០១៩មាន​កម្រិត​ប្រហាក់ប្រហែល​គ្នា​ជាមួយ​នឹង​កំហាប់​នៃ​វីវុស​នេះ​នៅក្នុង​សំណាកទឹក​សំណល់​កាលពី​ខែ​មីនា​និង​មេសា​ ឆ្នាំ​២០២០ ។

    ទាក់​ទិន​នឹង​សំនួរ​​​សួរ​ថា​ហេតុ​អី​បាន​ជា​មិន​បាន​រក​ឃើញ​រីវុស​កូវីដ ១៩ ពេល​ធ្វើ​តេស្ត​កាលពី​ឆ្នាំ​២០១៩  លោក Albert Bosch បាន​ឆ្លើយ​ថា​ នេះ​គឺ​ដោយ​សារ​ពេល​នោះ​ជា​រដូវ​ផ្តាសាយ​ ដូច្នេះ​គ្មាន​ចេតនា​ទៅ​ស្វែងរក​ឬធ្វើ​តេស្ត​ពី​វីរុស​កូវីដ​ ១៩ ទេ​ ហេតុដូច្នេះ​មិន​បានរកឃើញ​វីរុស​កូវីដ​ ១៩ កាលពី​ឆ្នាំ​មិញ​​ ។

 

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស