邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បក្សកុម្មុយនីស្តចិនបង្កើតឡើងបាន៩៩ឆ្នាំ សូមស្តាប់លោកអគ្គលេខាធិការបក្សស៊ីជីនភីងនិយាយអំពីទទួលខុសត្រូវរបស់សមាជិកបក្ស

2020-06-30 17:34:05 cri

      ថ្ងៃទី១ខែកក្កដាឆ្នាំនេះ​ កឺជាខួបទី៩៩នៃការបង្កើតបក្សកុម្មុយនីស្តចិន។តាំងពីពេលទើប បង្កើតឡើងដំបូងដែលមានសមាជិកបក្សតែជាង៥០រូប  រហូតដល់សព្វថ្ងៃក្លាយទៅជាគណបក្សនយោបាយធំបំផុតនៅលើពីភពលោក​  តើគណបក្សកុម្មុយនីស្តចិនបានឈានទៅមុខយ៉ាងដូចម្តេច ​ ហើយហេតុអ្វីអាចរក្សាកម្លាំងរស់រវើកជារៀងរហូត?សូមស្តាប់ការពិពណ៌នា របស់លោកស៊ីជីនភីង​​ ​មេដឹកនាំគណបក្សកុម្មុយនីស្តចិន៖

图片默认标题_fororder___172.100.100.3_temp_9500032_1_9500032_1_1_f55e5c09-8483-4df7-a446-9c5d85dd6bd6

      ប្រកាន់ខ្ជាប់នូវក្តីសុបិន ទោះបីជាទៅឆ្ងាយក៏ដោយ​​​​​​​  ក៏មិនត្រូវបំភ្លេចមូលហេតុដែលយើង ចេញដំណើរដែរ។​ លោកស៊ីជីនភីងបាន​​សង្កត់ធ្ងន់ជាច្រើនលើកច្រើនសាថា៖គោលបំណងដើមនិងបេសកកម្មរបស់បក្សកុម្មុយនីស្តចិន  គឺស្វែងរកសុភមង្គលសម្រាប់ប្រជាជនចិននិងការស្តារប្រជាជាតិចិនឱ្យរុងរឿងឡើងវិញ។

图片默认标题_fororder___172.100.100.3_temp_9500032_1_9500032_1_1_79dd731c-6d2a-4be0-ac0d-fdb8dc8aa58b

តាំងពី​សមាជបក្ស​កុម្មុយនិស្តចិន​លើកទី ១៨ មក លោកស៊ីជីនភីង្បាន​ចុះត្រួតពិនិត្យ​ការងារ​នៅតំបន់​ក្រីក្រ​បំផុតនៃ​ប្រទេសចិន​ទាំងអស់ ហើយចូលរួម​ពិភាក្សា​ជាមួយ​តំណាង​និង​សមាជិក​នៃសភា​ទាំងពីរ​ក្នុងមហា​សន្និបាត​ទាំងពីរ​ក្នុង​រយៈពេល ៨ ឆ្នាំជាប់ៗ​អំពីការ​ពុះពារឧបសគ្គ​កាត់បន្ថយ​ភាពក្រីក្រ ។ ការសម្រេច​បាននូវ​ការកាត់បន្ថយ​ភាពក្រីក្រ​ទាំងអស់​នៅជនបទ​តាមស្តង់ដារ​បច្ចុប្បន្ន​នៅឆ្នាំ ២០២០ គឺជា​ពាក្យសន្យា​ដ៏ម៉ឺងម៉ាត់​របស់​បក្សកុម្មុយនិស្តចិន​ចំពោះ​ប្រជាជន​ទូទាំងប្រទេស ។ ពិតមែនតែ​បានរង​ការប៉ះពាល់​យ៉ាងខ្លាំង​ពី​ការរីករាលដាល​នៃជំងឺ​កូវីដ១៩ ក្តី ប៉ុន្តែ​លោកស៊ីជីនភីង​បានសង្កត់ធ្ងន់​ជានិច្ចថា គោលដៅនេះ​ត្រូវតែ​សម្រេច​ឱ្យបាន​តាមពេលកំណត់ ។ បក្សកុម្មុយនិស្តចិន​ខិតខំ​កាត់បន្ថយ​ភាពក្រីក្រ​ដោយ​ប្រមូលផ្តុំ​កម្លាំង​ទូទាំងប្រទេស គឺដើម្បី​ធានាឱ្យ​ប្រជាជនចិន​គ្រប់រូប​សុទ្ធតែអាច​ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍ ។

 

ឆ្នាំ២០២០ ​រឿងរ៉ាវប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ១៩របស់ប្រទេសចិន​បាន​រំលេច​យ៉ាង​រស់រវើកនូវ​”ការ​តម្កល់ទុក​ប្រជាជនជាចម្បង”។​ ​ប្រឈម​​នឹង​ការរីករាលដាលនៃជំងឺកូវីដ១៩​ ​ ​បក្ស​កុម្មុយនិស្តចិន​បាន​លើកឡើង​យ៉ាង​ច្បាស់តាំងពីដំបូងថា​ ត្រូវតម្កល់ទុក​សុវត្ថិភាព​អាយុជីវិត​និង​សុខភាពរបស់ប្រជាជន​ជា​អាទិភាព។​ ​លោក​ស៊ីជីនភីងបានថ្លែងថា​ ​តម្កល់ប្រជាជន​និងអាយុជីវិត​ជាចម្បង​ ​ទោះត្រូវបង់​តម្លៃយ៉ាងណាក៏ត្រូវ​គាំពារ​សុវត្ថិភាព​អាយុជីវិត​និង​សុខភាព​របស់​ប្រជាជន​។

ប្រទេសចិន​បាន​ប្រមូលផ្តុំកម្លាំងជាតិទាំងមូល​ដើម្បីការពារ​សិទ្ធិរស់រានមាន​ជីវិត​របស់​ប្រជាជនចិន​ ​និង​បាន​យកឈ្នះលើ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រីករាលដាលនៃ​ជំងឺឆ្លង​។​ ​មាន​ការ​វាយតម្លៃ​​ចង្អុលបង្ហាញ​ថា​ ​បើ​មើល​ពី​សិទ្ធិរស់រានមាន​ជីវិតនិង​សិទ្ធិអភិវឌ្ឍ​ន៍​ ទស្សនៈកាន់​អំណាចរបស់​បក្ស​កុម្មុយនិស្ត​ចិនគឺ​ប្របកដោយអត្ថន័យជា​សកល​។

图片默认标题_fororder___172.100.100.3_temp_9500032_1_9500032_1_1_7a754ab4-33fb-4fa4-a010-8c5e247ea213

ហេតុអ្វី​បក្ស​កុម្មុយនិស្ត​ចិន​អាច​ការពារ​សុខភាព​របស់​ប្រជាជន​ ព្រមនិង​ដឹកនាំ​ប្រជាជន​លុបបំបាត់​ភាព​ក្រីក្រ​?  ដូចជា​ពាក្យ​សម្តី​របស់​លោក​ស៊ីជីនភីងអគ្គលេខាធិការបក្ស​បាន​ថ្លែង​ថា​ បក្ស​របស់​យើង​គ្មាន​ផលប្រយោជន៍​ពិសេស​របស់​ខ្លួន​ទេ​ ​ពោលគឺ​បក្ស​កុម្មុយនិស្ត​ចិន​គឺតម្កល់​ទុក​ផលប្រយោជន៍​របស់​ប្រជាជន​ជា​អាទិភាព​។​មូលដ្ឋាន​របស់​បក្ស​កុម្មុយនិស្ត​ចិន​គឺ​ប្រជាជន ​សរសៃឈាម​របស់​បក្ស​គឺ​ប្រជាជន​។​ប្រកាន់​ខ្ជាប់​គំនិត​ដែល​តម្កល់​ទុក​ប្រជាជន​ជា​ចំណុច​ស្នូល​នៃការ​អភិវឌ្ឍ​ ​មិនថា​ប្រឈមមុខ​នឹង​ការ​ល្បងពិសោធន៍​ឬ​សម្ពាធ​យ៉ាង​ណា​ ​មិន​ថា​ ត្រូវ​ធ្វើ​ពលិកម្ម​យ៉ាង​ណា​ក៏​ដោយ​ ក៏​ចំណុច​នេះមិន​អាច​ងាករេ​ជា​ដាច់​ខាត។

图片默认标题_fororder___172.100.100.3_temp_9500032_1_9500032_1_1_ea3a1cbc-a8b4-474a-9dbc-a8052717f947

      ចាប់ពី​​សមាជ​បក្ស​កម្មុយនិស្ត​ចិន​លើក​ទី​18 ​មក សេចក្តីសម្រេចចិត្ត​​ស្តីពី​ការប្រឆាំង​អំពើ​ពុករលួយ​របស់​​​លោក ស៊ី ជីនភីង ​បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ខាង​ក្រៅ​ចាប់អារម្មណ៍​​យ៉ាង​ខ្លាំង​។ ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ​ប្រទេស​ចិន​បាន​ខិតខំ​កសាង​ប្រព័ន្ធ​ប្រឆាំង​​​អំពើ​ពុក​រលួយ​​ជា​បន្ត​បន្ទាប់​។ ​ហើយ​លោក ស៊ី ជីនភីង បាន​ដាស់តឿន​បណ្តា​មន្ត្រី​បក្ស​និង​​សមាជិក​បក្ស​កម្មុយ​និស្ត​ចិន​ថា​៖ “ ថវិកា​​ជាតិ​ជា​របស់​ជាតិ​ ​មិនថា​មួយ​កាក់ឬ​​មួយសេន ​​ក៏​មិនអនុញ្ញាត​ចាយ​វាយ​ផ្តេសផ្តាស​ដែរ។ ​​​សិទ្ធិ​អំណាច​​សាធារណៈ​ត្រូវប្រើ​សម្រាប់​​​បម្រើ​ប្រជាជន ​​មិន​អាច​ប្រើ​ក្នុង​រឿងឯកជន​ជា​ដាច់ខាត​​​។ ”

      សំដៅលើ​ពេល​អនាគត  ​លោក ស៊ី ជីនភីង បាន​សង្កត់ធ្ងន់ថា  ​​សមាជិក​បក្ស​កម្មុយនិស្ត​ចិន​ទាំង​អស់​ត្រូវ​ចងចាំ​ជានិច្ច​នូវ​គោល​បំណង​ដើម​​របស់​​បក្ស  ​បន្ត​ឈាន​​ទៅ​មុខ​ដោយ​ហ៊ាន​ធ្វើការ​ច្នៃប្រឌិត​ថ្មី​ ​​ខិតខំ​ពេញទំហឹង​ដើម្បី​​បង្កើត​សមិទ្ធផល​ថ្មី​កាន់តែ​ល្អបវរ​​សម្រាប់​ជូន​ប្រជាជន​ចិន​ កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​!

អ្នកបកប្រែ:邓倩
ប្លុកពិសេស