ថ្ងៃទី២៥ ខែមិថុនា តាមម៉ោងក្នុងតំបន់ ក្នុងសកម្មភាពរំលឹកខួបទី៧៥នៃការចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ អ្នកទទួលបន្ទុកនិងយុវជននៃអង្គការអន្តរជាតិពិគ្រោះពិភាក្សាអំពីអនាគតនៃអង្គការសហប្រជាជាតិនិងតួនាទីនៃពហុនិយម។
ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងតាមប្រព័ន្ធវីដេអូថា ពហុនិយមជាដរាបមកជាបញ្ហាដែលទូទាំងពិភពលោកយកចិត្តទុកដាក់ បប្ចុប្បន្ន យើងពឹងផ្អែកគ្នានិងប្រាស្រ័យទាក់ទងគ្នាជាងពេលមុនៗទៅទៀត។នេះក៏ជាខ្លឹមសារស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោកBachប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានថ្លែងថា មេរៀនទី១ដែលយើងក្រេបយកពីវិបត្តិជំងឺកូវីដ-១៩គឺ យើងត្រូវការសាមគ្គីគ្នាថែមទៀតគឺសាមគ្គីគ្នាក្នុងសង្គមនិងសាមគ្គីគ្នារវាងប្រទេសនានាលើពិភពលោក៕